ភ្នំពេញ៖ ក្រោយពីតារាសម្ដែងប្រុស លោក វីជេ រតនា បានរៀបការរួចចាកឆ្ងាយពីជីវិតសិល្បៈនោះ ឃើញថាជោគជ័យយ៉ាងខ្លាំងពីបណ្ដាមុខជំនួញផ្សេងៗរបស់ ខ្លួន នាពេលបច្ចុប្បន្ននេះ។ បើទោះបីជាតារាសម្ដែងប្រុសរូបនេះ បាននឹងលែងបង្ហាញមុខលើវិថីសិល្បៈក៏ពិតមែន តែមានប្រិយមិត្តមិនតិចនោះទេតែងតែ តាមដានពីជីវិតពីគ្រួសារ របស់ លោក វីជេ រតនា ជានិច្ច។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់អតីតតារាសម្ដែងប្រុស លោក វីជេ រតនា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពកម្មវិធីជប់លៀង ខួបអាពាហ៍ពិពាហ៍ ៣ ឆ្នាំ របស់ខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក វីជេ រតនា បានបង្ហាញពីទិដ្ឋភាព អាពាហ៍ពិពាហ៍របស់ខ្លួន ក៏ដូចជាកាដូនូវរថយន្ត Toyota Land Cruiser 2019 ដែលលោក ធ្វើការសន្សំលុយ ដើម្បីជូនភរិយា ក្នុងថ្ងៃពិសេស។

ក្រៅពីទិដ្ឋភាព ដ៏មើលទៅយ៉ាងអធិកធអមនោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់មិត្តភក្តិ បងប្អូន រួមគ្នាទទួលទានអាហាពេលល្ងាច ថែមទៀតផង ធ្វើឲ្យកម្មវិធីនេះរឹតតែសប្បាយរីករាយ ថែមមួយកម្រិតទៀត៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

លោក វីជេ រតនា និង ភរិយា
លោក វីជេ រតនា និង ភរិយា
លោក វីជេ រតនា និង ភរិយា
កាដូរថយន្តរបស់ លោក រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា