មនុស្សជាច្រើនតែងនិយាយថា ធ្វើជាមនុស្សស្រី គឺរមែងរំពឹងទៅនឹងការផ្ដល់ឱ្យពីមនុស្សដែលស្រឡាញ់នាង ឬពីគ្រួសារ តែធាតុពិតនៃមនុស្សស្រីរឹងមាំ នាងមិនដែលរំពឹងចង់បានអ្វីពីអ្នកណាឡើយ អ្វីដែលនាងចង់បាន នាងត្រូវការ នាងនឹងខំប្រឹងរកដើម្បីផ្ដល់ឱ្យខ្លួនឯង។​ យ៉ាងណាមិញ មនុស្សស្រីខ្លាំងពូកែ មិនដែលខ្វល់ និងយកចិត្តទុកដាក់ចំពោះរឿងទាំងអស់នេះឡើយ។

១. ស្នេហា
ភាគច្រើនមនុស្សស្រីខ្លាំងពូកែ និងរឹងមាំ មិនសូវខ្វល់ដល់រឿងស្នេហា មិនទុករឿងស្នេហាជារឿងសំខាន់នោះឡើយ ព្រោះនាងរវល់គិតតែរឿងធ្វើការ រកស៊ី នាងចង់មានចង់បាន ចង់ឱ្យគ្រួសារ និងខ្លួនឯងបានល្អប្រសើរតែម្យ៉ាងគត់។

២. កម្រិតនៃដៃគូ
មនុស្សស្រីខ្លាំង នាងប្រាកដជាអាចចិញ្ចឹម និងមើលថែខ្លួនឯងបានហើយ នាងប្រាកដជាមិនខ្វល់ ឬត្រូវការចង់បានដៃគូដែលជាអភិជន ជាអ្នកមាន ឬរូបរាងសង្ហានោះទេ។ មនុស្សដែលអាចចូលក្នុងជីវិតមនុស្សស្រីប្រភេទនេះបាន ទាល់តែជាមនុស្សពូកែអត់ធ្មត់ ចេះតស៊ូ ជាដៃគូដ៏ល្អរបស់នាង មិនមែនចូលមកធ្វើជាមេ ឬអ្នកដឹកនាំនាងនោះទេ។ មួយវិញទៀត នាងក៏មិនត្រូវការ ចង់ចូលក្នុងគ្រួសារអ្នកមានអីណាស់ណាដែរ សំខាន់ឱ្យតែជាមនុស្សដែលមានគំនិត មានទឹកចិត្ត និងចេះគោរពនាង និងគ្រួសារនាង។

៣. សម្ភារៈនិយម
មនុស្សស្រីខ្លាំងពូកែ នាងប្រហែលជាមិនចូលចិត្តសម្ភារៈនិយម ឬប្រកួតប្រជែងផ្នែក របស់ប្រើ់ប្រាស់ប្រេនៗ ឬការតុបតែងខ្លួនឡើយ ព្រោះនាងគិតថា ការប្រកួតប្រជែងរបស់អស់ទាំងនេះ វាពិតជាខ្ជះខ្ជាយអត់ប្រយោជន៍ណាស់ ណាមួយ វាក៏មិនបានបង្ហាញថា ទាល់តែមានរបស់អស់ទាំងហ្នឹងទើបហៅថាអ្នកមាននោះដែរ។

៤. ចំណាយពេលនិយាយពីអ្នកដទៃ
មនុស្សស្រីខ្លាំងពូកែនាងពិតជារវល់ណាស់ គឺរវល់ជាមួយនឹងរឿងរបស់នាងខ្លួនឯង អីចឹងហើយ នាងប្រាកដជាមិនមានពេលវេលាទៅនិយាយពីរឿងអ្នកផ្សេងនោះឡើយ នាងររឹតតែមិនចូលចិត្តយកខ្លួនឯងទៅនិយាយដើមអ្នកណា។ មួយវិញទៀត នាងក៏គ្មានពេលទៅច្រណែន ឈ្នានីសអ្នកណាដែរ ព្រោះនាងគិតថា នាងខ្លួនឯងខ្លាំង និងល្អគ្រប់គ្រាន់ហើយសម្រាប់ខ្លួនឯង ម្យ៉ាងទៀត នាងក៏មិនចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដែរ។

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]