អេស្ប៉ាញ៖ ក្រោយចាញ់ក្រុមតំបន់បាតតារាង Rayo Vallecano ហើយ Gareth Bale ហាក់មានការមិនសប្បាយចិត្តជាខ្លាំង និងថែមទាំងធ្វើរឿងមួយដែលមិនគួរសមជាមួយគ្រូបង្វឹក និងមិត្តរួមក្រុមទៀតផង។ បើតាម Marca បានឱ្យដឹងថា ក្រោយពីប្រកួតចាញ់ Vallecano ១-០ ហើយ លោក Zidane បានអនុញ្ញាតឱ្យកីឡាករទាំងអស់ឈប់សម្រាកចំនួន ២ថ្ងៃកន្លះ។

កីឡាករ Gareth Bale

ដោយឡែក Bale បានបដិសេធមិនត្រឡប់ទៅសណ្ឋាគារជាមួយមិត្តរួមក្រុមវិញនាពេលនោះឡើយ ដោយបានសុំលោក Zidane ធ្វើដំណើរទៅទីក្រុង Madrid វិញភ្លាមៗតែម្តង ដោយយន្តហោះឯកជនរបស់គេដែលកំពុងចាំ។ គួរឱ្យដឹងថា Bale គឺជាកីឡាករតែម្នាក់គត់ ដែលមិនបានត្រឡប់មកកាន់សណ្ឋាគារវិញជាមួយមិត្តរួមក្រុមតាមរយៈរថយន្តធ្វើដំណើររបស់ក្លិប បើទោះបីជារថយន្តរបស់ក្លិបរង់ចាំទទួលរូបគេឱ្យធ្វើដំណើរជាមួយមិត្តរួមក្រុមយ៉ាងណាក្តី។ 

ក្រោយហេតុការណ៍នេះកើតឡើងគេជឿជាក់ថា Bale អាចនឹងមានភាគរយកាន់តែខ្ពស់ ក្នុងការចាកចេញពី Real Madrid នារដូវកាលក្រោយផងដែរ៕

កីឡាករ Gareth Bale
កីឡាកររបស់ Real Madrid ពេលប៉ះជាមួយ Vallecano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]