ខេត្តបន្ទយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិម្នាក់យកកាំបិតតូចចុងស្រួច ភ្ជង់.កស្ត្រីខ្មែរប្តូរប្រាក់ប្លន់យកកាបូបលុយ នៅចំណុចផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។ តែក្រោយមកត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អន្តរាគមន៍ទាន់ពេល ដោយឃាត់ខ្លួនបានជនសង្ស័យបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅរសៀលថ្ងៃទី២៩ មេសា ដើម្បីចាត់ការបន្ត។
ជនសង្ស័យខាងលើ ឈ្មោះលី ហឿ (Li Shuai) ហៅអាជេ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នបន្ទប់លេខ០២៤នៅសណ្ឋាគារលី ស្ថិតក្នុងអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ រីឯខាងជនរងគ្រោះឈ្មោះ រ៉ុម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ ដែលជាម្ចាស់តូបប្ដូរប្រាក់ ។
ប្រភពបន្តទៀតថា កាលពីវេលាម៉ោង០៣ និង១០នាទី ថ្ងៃទី២៨ មេសា ជនសង្ស័យបានធ្វើសកម្មភាពចូលក្នុងតូបប្ដូរលុយនិងលក់ទំនិញមួយក្លែង ក្នុងគោលបំណងប្លន់ដោយមានដាក់កូនកាំបិតខ្លីក្នុងកាបូបស្ពាយត្រៀមរៀបចំជាស្រេច ហើយបន្លំធ្វើជាមកប្ដូរប្រាក់ ពេលចូលទៅដល់ក្នុងតូប ស្រា់តែជនសង្ស័យបានដកកាំបិតខ្លីភ្ជង់បំពង់កប្លន់យកបានកាបូបដាក់ប្រាក់តែម្តង ។
ភ្លាមៗនោះដែរ បានដឹងកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការដេញតាមប្រផាប់ចាប់ប្រភីងដើម្បីឃាត់ខ្លួនជនសង្ស័យ។ កម្លាំងបានដកហូតវត្ថុតាងមានកាបូបស្ពាយពណ៌ឈាមជ្រូក១ មានប្រាក់ក្នុងកាបូបចំនួន៥០០០០B(ប្រាំម៉ឺនបាត) សម្ភាររបស់ជនរងគ្រោះ, កូនកាំបិតចុងស្រួច១ដើម។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]