ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​​មក​ពី​លេង​ផ្ទះ​មិត្ដភក្ដិ​ផឹកស៊ី​តិចតួចមក​ ដល់​ផ្លូវ​ដីខ្សាច់​ស្រាប់តែ​ដួល បណ្ដាល​ឱ្យ​បោក​ក្បាល​ពីក្រោយ និង​ជាំ​ភ្នែក​ខាងស្ដាំ កាលពី​វេលា​​ម៉ោង​៧​និង​៣០​​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ​ស្ថិត​​ក្នុង​​ភូមិ​វាយ ​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទៀប ។

ជន​រង​គ្រោះ​មានឈ្មោះ​មាស សុគន្ធ អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទៀប​។ តាម​សម្ដី​របស់​មិត្ដភក្ដិ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​មិត្ដភក្ដិ​នៅ​ភូមិ ​វាយ​​ហើយ​ផឹកស៊ី​ជុំ​គ្នា​អស់​ស្រា​ប្រមាណ​៣​ទៅ​៤​កែវ​ប៉ុណ្ណោះ ក៏សុំ​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយខ្លាច​យប់​ជ្រៅ​ ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា ពេល​ជិះ​ម៉ូតូ​ចេញ​បាន​ប្រមាណ​ជា​២០​ម៉ែត្រ ​មកដល់​ផ្លូវ​​លំ​ដែល​មាន​ដីខ្សាច់ធ្វើ​ឱ្យ​ជន​រង​គ្រោះ​​កាច់ចង្កូត​មិន​ ទាន់​​ក៏ដួល​បោក​ក្បាល​ បណ្ដាល​ឱ្យ​បែក​ក្បាល​ និង​ជាំ​ភ្នែក​មួយ​ចំហៀង​ខាងស្ដាំ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​មិត្ដភក្ដិ​ បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ដ​ទៅ​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]