បារាំង៖ លោក Zinedine Zaidane អ្នកចាត់ការរបស់ក្លិប Real Madrid កំពុងតែចាប់អារម្មណ៍នឹងចរចាជាមួយក្លិប Lyon ក្នុងការនាំយកខ្សែបម្រើ Tanguy Ndombele ទៅចូលរួមនៅទឹកដីអេស្ប៉ាញនារដូវកាលក្រោយ។ បើតាមរបាយការណ៍ពី AS បានបញ្ជាក់ថា កិច្ចចរចារវាងក្លិប Real Madrid និង Lyon បានចាប់ផ្តើមហើយ ប៉ុន្តែក្លិបទាំងពីរនៅមិនទាន់ឯកភាពពីតម្លៃខ្លួនរបស់កីឡាកររូបនេះនៅឡើយ។

កីឡាករ Tanguy Ndombele

ក្លិប Olympique Lyon បានកំណត់តម្លៃខ្លួនកីឡាកររូបនេះចំនួន ១០០លានអឺរ៉ូ ខណៈដែលលោក Michel Aules ដែលជាប្រធានក្លិបផ្ទាល់បានឱ្យដឹងថា ក្លិបបានសម្រេចបដិសេធសំណើរ ៥០លានអឺរ៉ូមួយរួចទៅហើយចំពោះកីឡាកររូបនេះ។ ដោយឡែក បើតាមប្រភពដែលកៀកនឹងកីឡាករ Ndombele បានឱ្យដឹងថា តម្លៃ ១០០លានអឺរ៉ូនេះ គ្រាន់តែជាការចរចាដំបូងប៉ុណ្ណោះ យ៉ាងណាមិញគេជឿជាក់ថា កីឡាកររូបនេះអាចនឹងមានតម្លៃខ្លួនប្រហែលជា ៧០ ទៅ ៨០លានអឺរ៉ូ។

គួរបញ្ជាក់ឱ្យដឹងថា Ndombele នៅសល់កិច្ចសន្យាជាមួយ Lyon រហូតដល់ឆ្នាំ ២០២៣ ខណៈដែលរដូវកាលនេះ រូបគេបង្ហាញខ្លួនបានចំនួន ៤៥ប្រកួត ដោយរកគ្រាប់បាល់បញ្ចូលទីបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យគេស៊ុតបាន ៧ លើកផងដែរ៕ 

កីឡាករ Tanguy Ndombele
កីឡាករ Tanguy Ndombele (អាវ-ស)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]