បាងកក៖ ក្រុមហ៊ុន SCG (អេស ស៊ី ជី) បានប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី1 ឆ្នាំ2019 និងត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍបន្ថែមទៀត ជាពិសេសទៅលើកអាជីវកម្មវេចខ្ចប់ និងផ្នែកលក់រាយលើអាជីវកម្មសម្ភារៈសំណង់ ដែលបង្ហាញពីការកើនឡើងឥតឈប់ឈរ។ លទ្ធផលប្រតិបត្តិការសរុបជារួមនេះ បង្ហាញពីការកើនឡើងនូវប្រាក់ចំណូលចំនួន 11% បើធៀបទៅនឹងត្រីមាសមុន ប៉ុន្តែ ធ្លាក់ចុះចំនួន 6% បើធៀបទៅនឹងឆ្នាំ 2018 ដោយការធ្លាក់ចុះនេះកើតឡើងដោយសារតែភាពមិនទៀងទាត់នៃតម្លៃប្រេង និងការធ្លាក់ចុះនៃសេដ្ឋជាសកល។

លោក Roongrote Rangsiyopash ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញពីលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី1 ឆ្នាំ2019 ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួច គឺមានទំហំទឹកប្រាក់ 14 252 ពាន់លានរៀល (ស្មើនឹង 3 554 លានដុល្លារសហរដ្ឋអាមេរិក) គឺថយចុះចំនួន 4% បើធៀបនឹងត្រីមាសមុន និងថយចុះ5% បើធៀបនឹងត្រីមាសទី 1 ឆ្នាំ 2018 ដោយការធ្លាក់ចុះនោះ គឺភាគច្រើនដោយសារតែការធ្លាក់ចុះទៅលើតម្រូវការលើផលិតផលគីមីជាសកល។ ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន 1 479 ពាន់លានរៀល (369 លានដុល្លារ) ដែលបានកើនឡើង 11% បើធៀបនឹងត្រីមាសមុន ដោយសារតែរាល់ដំណើរការនៃអាជីវកម្មទាំងអស់មានភាពល្អប្រសើរជាងត្រមាសមុន ប៉ុន្តែ បានធ្លាក់ចុះចំនួន 6% បើធៀបទៅនឹងឆ្នាំ 2018 ហើយការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយទៅលើអាជីវកម្មគីមី ដែលនាំឲ្យធ្លាក់ចុះនូវប្រាក់ចំណេញ។

ពិធីប្រកាសពីលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី1 ឆ្នាំ2019

ប្រាក់ចំណូលរបស់ក្រុមហ៊ុន SCG ពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) សម្រាប់ត្រីមាសទី1 ឆ្នាំ 2019 បានកើនឡើងក្នុងចំនួនទឹកប្រាក់ 5 766 ពាន់លានរៀល (ស្មើនឹង 1 438 លានដុល្លារអាមេរិក) ដែលជិតស្មើនឹងចំនួនប្រាក់ចំណូលកាលពីឆ្នាំមុន និងស្មើនឹងចំនួន 40% នៃប្រាក់ចំណូលសរុបដែលបានមកពីការលក់។ ការចំណាយរបស់ក្រុមហ៊ុននេះ លើកម្មវិធីស្រាវជ្រាវការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍ មានចំនួនជាទឹកប្រាក់សរុប 182 ពាន់លានរៀល (ស្មើនឹង 46 លានដុល្លារ) ឬស្មើនឹង 1,3% នៃប្រាក់ចំណូលសរុបដែលបានមកពីការលក់។

ក្រុមហ៊ុន SCG នៅអាស៊ាន (លើកលែងប្រទេសថៃ)

សម្រាប់លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG នៅតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ ក្នុងត្រីមាសទី១ ប្រចាំឆ្នាំ២០១៩ ដែលបានចុះបញ្ជីរួច បានធ្លាក់ចុះ 1% បើធៀបទៅនឹងឆ្នាំមុន ដោយស្មើនឹងទឹកប្រាក់ 3 397 ពាន់លានរៀល (ស្មើនឹង 847 លានដុល្លារអាមេរិក) ដែលស្មើនឹង 24% នៃប្រាក់ចំណូលសរុបរបស់ SCG ដែលបានមកពីការលក់។ ប្រាក់ចំណូលនេះ រាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផងដែរ។

គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2019 ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ចំនួន 76 657 ពាន់លានរៀល (ស្មើនឹង 18 814 លានដុល្លារ)។ ចំណែកឯទ្រព្យសកម្មសរុបរបស់ SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់ 20 857 ពាន់លានរៀល (5 119 លានដុល្លារ) ដែលស្មើនឹង 27% នៃទ្រព្យសកម្មសរុបរបស់ SCG។

ក្រុមហ៊ុន SCG នៅកម្ពុជា

ផ្អែកលើរបាយការណ៍លទ្ធផលត្រីមាសទី1 ឆ្នាំ 2019 ក្រុមហ៊ុន SCG នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសកម្មសរុបជាទឹកប្រាក់ 1 450 ពាន់លានរៀល (ស្មើនឹង 356 លានដុល្លារ) ដោយកើនឡើងចំនួន 9% បើធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលពីការលក់នៅក្នុងត្រីមាសទីមួយឆ្នាំ 2019 របស់ក្រុមហ៊ុនគឺមានទំហំទឹកប្រាក់ 441 ពាន់លានរៀល (ស្មើនឹង 110 លានដុល្លារ) ដែលក្នុងនោះរាប់បញ្ចូលទាំងការលក់បានមកពីប្រតិបត្តិការក្នុងស្រុក និងការនាំចូលពីប្រទេសថៃ ហើយប្រាក់ចំណូលនេះមានការកើនឡើង 9% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះគឺដោយសារតែភាគច្រើនបានពីអាជីវកម្មសម្ភារៈសំណង់ និងស៊ីម៉ង់តិ៍។

SCG Logistics

សម្រាប់ការចេញផ្សាយប្រាក់ចំណូលត្រីមាសទី1 នៅកម្ពុជាមួយនេះ ក្រុមហ៊ុន SCG ទើបតែបានដាក់ឲ្យដំណើរការនូវកម្មវិធី «Interior Solution (ដំណោះស្រាយផ្ទៃក្នុង)» ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតសម្រាប់អតិថិជន ដែលកំពុងតែត្រូវការសេវាច្រកចេញចូលតែមួយ ចាប់ពីការរចនាម៉ូដ សំណង់ រហូតដល់ ការតុបតែង។

លោក ស៊ុមវ៉ាង មែនភិមុណឆៃ (Somwang Manpimonchai) អគ្គនាយកប្រចាំប្រទេសរបស់ SCG នៅកម្ពុជា បានមានប្រសាសន៍ថា៖ 

«ដំណោះស្រាយនេះ គឺជាការពង្រីកបន្ថែមនៃការផ្តល់ជូនរបស់ក្រុមហ៊ុន SCG ដែលមានគោលបំណងក្នុងការជួយធ្វើឲ្យមានជីវិតកាន់តែល្អប្រសើរសម្រាប់អតិថិជនកម្ពុជា»។

បន្ថែមលើនេះ ដើម្បីបង្កើនកម្រិតស្តង់ដារនៃឧស្សាហកម្មសំណង់ ក្រុមហ៊ុន SCG បានបន្តដំណើរការលើកម្មវិធី «បណ្តុះបណ្តាលជាងសំណង់» របស់ខ្លួន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកវិទ្យា។ កម្មវិធីនៅឆ្នាំនេះ ត្រូវបានពង្រីកកាន់តែធំ ដើម្បីផ្តល់ចំណេះដឹងកាន់តែទូលំទូលាយ ក្នុងនោះរាប់បញ្ចូលទាំងចំណេះដឹងផ្នែកដំឡើងជញ្ជាំង និងពិដដាន ដោយស្មាតបត (SCG SmartBOARD) និងស្មាតវ៉ូដ (SCG SmartWOOD) ផងដែរ។ វគ្គបណ្តុះបណ្តាលនេះ អាចជួយឲ្យជាងសំណង់យល់ច្បាស់ពីអត្ថប្រយោជន៍នៃផលិតផល និងការដំឡើងជញ្ជាំងដ៏សមរម ដើម្បីសន្សំពេលវេលា ស្របពេលដែលអតិថិជនក៏អាចទទួលបានសំណង់ជញ្ជាំងដ៏ស្រស់ស្អាត និងមានគុណភាពល្អផងដែរ។

លើសពីនេះទៀត ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា ថ្មីៗនេះ ក្រុមហ៊ុន SCG ទើបតែបានរៀបចំដំណើរប្រកួតក្នុងតំបន់អាស៊ាន ឆ្នាំ2019 របស់ក្លិប SCG Muangthong United នៅរាជធានីភ្នំពេញ ដោយក្រុម K Cement All Stars បានយកឈ្នះលើ SCG Muangthong United ក្នុងលទ្ធផល 2-1។

លោកស៊ុមវ៉ាង បានបន្ថែមទៀតថា៖ 

«ប្រាក់ចំណូលដែលប្រមូលបានមកពីការលក់សំបុត្រ និងអាវយឺត នឹងប្រគល់ទៅឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ការទ្រទ្រង់ក្នុងកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់យុវជន និងការត្រៀមខ្លួនរបស់ក្រុមនេះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ2023 ហើយប្រាក់ចំណូលនេះ ក៏ប្រគល់ទៅឲ្យមជ្ឈមណ្ឌលសុខភាពទូកមាសនៅខេត្តកំពត ដើម្បីសាងសង់អគារមួយដែលអាចប្រើបានក្នុងគោលដៅច្រើនផងដែរ»។
SCG MTUTD ASEAN TOUR 1

អាជីវកម្មទូទៅរបស់ SCG

លោក Roongrote បានមានប្រសាសន៍ថា៖

«រាល់អាជីវកម្មទាំងអស់របស់ SCG បន្តប្រើប្រាស់យុទ្ធសាស្ត្រស្នូលជាច្រើន ដើម្បីបង្កើតឲ្យមានការរីកចម្រើនឥតឈប់ឈរ និងបង្ហាញពីភាពប៉ិនប្រសព្វ ក្នុងការបញ្ចេញសកម្មភាពភ្លាមៗ នៅពេលស្ថិតក្នុងភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ អាជីវកម្មវេចខ្ចប់ មានបំណងក្លាយជា ក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកក្រដាស ( Total Packaging Solutions Provider) តាមរយៈការបង្កើតទីតាំងផលិតក្រដាសជាច្រើនបន្ថែមទៀតនៅតំបន់អាស៊ាន ជាពិសេសទៅលើទីផ្សារផ្សេងៗ ដែលផ្តល់ឱកាសនៃការរីកចម្រើនដ៏រឹងមាំ និងការអភិវឌ្ឍការច្នៃប្រឌិត និងបច្ចេកផ្សេងៗ ដើម្បីបន្ថែមតម្លៃទៅលើផលិតផល សេវាកម្ម និងដំណើរការនៃការផលិត ក្នុងការបំពេញតម្រូវរបស់សហគ្រាសនានា និងការប្រើប្រាស់របស់អតិថិជន។ ក្រុមហ៊ុន SCG ក៏កំពុងតែជំរុញកម្មវិធី សេដ្ឋបែបប្រើប្រាស់ឡើងវិញ ឬ Circular Economy ផងដែរ ស្របពេលដែល SCG អនុវត្តន៍ «មធ្យោបាយនៃកម្មវិធីវដ្ត SCG» ដែលមានបំណងក្នុងការប្រើប្រាស់ធនធានផ្សេងៗឲ្យបានក្នុងកម្រិតជាអតិបរមាប្រកបដោយប្រសិទ្ធិភាព កែច្នៃនូវសម្ភារៈសំណល់ផ្សេងៗ និងកាត់បន្ថយសម្ភារៈដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការនៃការផលិត ប៉ុន្តែ នៅតែរក្សាបាននូវគុណភាពផលិតផលយ៉ាងល្អឥតខ្ចោះ។ ផលិតផលជាឧទាហរណ៍ផ្សេងៗរួមមាន បំបង់បឺតធ្វើពីក្រដាសដែលទើបតែអភិវឌ្ឍថ្មី និងត្រូវបានផលិតឡើងដោយចំណាយពេលដល់ទៅ៤ម៉ោង ដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា ថង់ធ្វើពីក្រដាស និងដំណើរការនៃការផលិតសម្ភារៈក្រដាសផ្លាស្ទីក»។
Fest Paper Straw
Fibro Zeal

នាយកប្រតិបត្តិរូបនេះបានកត់សម្គាល់ថា៖ 

«ក្រៅពីនេះ SCG បានបោះជំហានដ៏ធំមួយដើម្បីបង្កើនការមានប្រៀបផ្នែកប្រកួតប្រជែង និងបានចូលរួមសហការជាមួយនឹងដៃគូអន្តរជាតិជាច្រើន ដើម្បីពង្រីកការផ្គត់ផ្គង់របស់ខ្លួនទៅលើផលិតផល សេវាកម្ម និងដំណោះស្រាយដែលត្រូវបានរួមបញ្ចូលគ្នា ទៅកាន់ទីផ្សារអាស៊ាន ចិនខាងត្បូង និងទីផ្សារឥណ្ឌា។ ការវិវឌ្ឍនេះបានបង្កើតឲ្យមានការផ្លាស់ប្តូរពីក្រុមហ៊ុន SCG Trading ទៅជាក្រុមហ៊ុន SCG International និងបានអភិវឌ្ឍពាណិជ្ជអន្តរជាតិ តាមរយៈការបង្កើតភាពជាដៃគូបន្ថែមទៀត ជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់ខ្លួន ដើម្បីបង្កើតដំណោះស្រាយសរុប និងធ្វើឲ្យចង្វាក់អាជីវកម្មកាន់តែល្អប្រសើរឡើង ដែលឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងទីផ្សារអាស៊ាន និងទីផ្សារចិនខាងត្បូង»។
MOU signing with NTTI
7 Partnership for Plastic Road

លើសពីនេះទៅទៀត គម្រោង LSP Petrochemical Complex (LSP) ក្នុងប្រទេសវៀតណាម កំពុងតែបោះជំហានទៅមុខតាមការគ្រោងទុក ស្របពេលដែលអាជីវកម្មគីមី បានបង្កើនការអភិវឌ្ឍនវានុវត្តន៍ ទៅលើផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងឧស្សាហកម្មនានា។ ឧទាហរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយទៅលើគម្រោងនេះ គឺកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរប្រព័ន្ធធានាសាស្ត្រតាមខេត្ត ដើម្បីអភិវឌ្ឍប្រព័ន្ធទុយោទឹកក្រោមទឹក ទៅកាន់កោះសាម៉ុយ ជាលើកទីមួយ ក្នុងប្រទេសថៃ។ គម្រោងនេះ ជួយកាត់បន្ថយការខ្សត់ទឹកប្រើប្រាស់ និងធ្វើឲ្យគុណភាពរស់នៅសម្រាប់ប្រជាជនក្នុងតំបន់នោះកាន់តែមានភាពល្អប្រសើរឡើង។ ទុយោផ្សេងៗ ដែលត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ ត្រូវបានផលិតឡើងពីសមាសធាតុច្នៃប្រឌិតថ្មីហៅថា PE112 ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន SCG។ ទុយោនេះ ស៊ូទ្រាំទៅនឹងសម្ពាធកាន់តែល្អប្រសើរជាងមុន។

ជាមួយគ្នានេះ ក្រុមហ៊ុន SCG ផ្តោតទៅលើការបង្កើតភាពជាដៃគូអាជីវកម្មជច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយដល់កម្មវិធី សេដ្ឋកិច្ចបែបប្រើប្រាស់ឡើងវិញ ឬ Circular Economy។ ក្រុមហ៊ុននេះ បានសហការជាមួយនឹងក្រុមហ៊ុន CP All និង Dow Thailand Group ដើម្បីកែច្នៃកាកសំណល់ផ្លាស្ទីក ដែលប្រមូលបានមកពីការិយាល័យ មជ្ឈមណ្ឌលចែកចាយ និងតាមផ្សារ 7-eleven នានា ឲ្យទៅជាកៅស៊ូ ដើម្បីក្រាលលើផ្លូវឲ្យកាន់តែមានគុណភាពល្អ នៅតាមតំបន់សំខាន់ៗនានា។

លោក Roongrote បានមានប្រសាសន៍បញ្ចប់ថា៖ 

«ក្រៅពីនេះ ក្រុមហ៊ុន SCG កំពុងតែជំរុញទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយឲ្យអាជីវកម្មមានភាពប្រសិទ្ធិភាព។ ក្រុមហ៊ុន SCG បានប្រើប្រាស់ផ្លាតហ្វមឌីជីថល Blockchain Corda R3 ដំបូងគេក្នុងពិភពលោក ដើម្បីជួយធ្វើឲ្យប្រព័ន្ធ Procure-to-Pay ជាមួយនឹងអាជីវករ កាន់តែមានប្រសិទ្ធិភាព។ វិធីសាស្ត្រមួយនេះ បានបង្កើតឲ្យមានការបោះជំហានដ៏ធំមួយ ជាពិសេសទៅលើអាជីវកម្មគីមី និងអាជីវកម្មវេចខ្ចប់ ស្របពេលដែលផ្លាតហ្វមមួយនេះ ជួយកាត់បន្ថយការចំណាយថ្លៃដើមដល់ទៅ 70% លើដំណើរការនៃការផ្គត់ផ្គង់ និងការទូទាត់ប្រាក់។ ជាលទ្ធផល ក្រុមហ៊ុន SCG បានទទួលពានរង្វាន់ជាច្រើន រួមមានពានរង្វាន់ Asset Triple A Treasury, Trade, Supply Chain and Risk Management Awards ឆ្នាំ 2019 សម្រាប់ការផ្តល់ដំណោះស្រាយចង្វាក់នៃការផ្តត់ផ្គង់ដ៏ល្អបំផុត ដែលត្រូវបានប្រគល់ដោយ The Asset ដែលជាទស្សនាវដ្តីផ្នែកហិរញ្ញវត្ថុឈានមុខគេប្រចាំទ្វីបអាស៊ី និងពានរង្វាន់ Gold Awards Excellence in Automation ពីកម្មវិធី Asian Shared Services & Outsourcing លើកទី21 ដែលត្រូវបានរៀបចំឡើងដោយអង្គភាព Shared Services & Outsourcing Network (SSON) ដែលជាសមាគមសកលធំជាងគេបំផុតសម្រាប់អ្នកជំនាញអាជីពពីខាងក្រៅអង្គភាព និងអ្នកផ្តល់សេវា។ ក្រុមហ៊ុន SCG ក៏មានគម្រោងក្នុងការសហការជាមួយនឹងក្រុមហ៊ុន Blockchain ទៅអាជីវកម្មជាច្រើនផ្សេងទៀតផងដែរ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ ក្នុងការទិញផលិតផលពីក្រុមហ៊ុន SCG»៕
SCG announces operating result Q1 2019
SCG Interior Solution
10 Bags designed from the concept of Circular Economy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]