ម៉ាឡេស៊ី៖ បន្ទាប់ពីសម្តែងនៅក្នុងរឿង Avengers: Endgame រួច ហើយមុនពេលទៅប្រូម៉ូតរឿងថ្មី Spider-Man: Far From Home វីរបុរសពីងពាងដ៏ក្លាហានម្នាក់នេះ ត្រូវរកការងារធ្វើជាបណ្តោះអាសន្នសិន។ ដូច្នេះលោកក៏បានផ្លាស់ប្តូរអាជីព មកធ្វើជាអ្នករត់សំបុត្រឱ្យប៉ុស្តិ៍ប្រៃសណីយ៍ម៉ាឡេស៊ី (Pos Malaysia)។ (និយាយបែបលេងសើច)

ជាក់ស្តែង ព្រោះតែមនុស្សម្នាក្វា.កនិយាយតែរឿង Avengers: Endgame ស្ទើរតែគ្រប់ៗគ្នាទៅហើយ ដូច្នេះបានជាប៉ុស្តិ៍ប្រៃសណីយ៍ម៉ាឡេស៊ី បានសម្រេចចិត្តថាចូលរួមការសប្បាយមួយនេះដែរ។

ដោយប៉ុស្តិ៍ប្រៃសណីយ៍មួយនេះ បានបង្ហោះរូបភាពអ្នករត់សំបុត្រម្នាក់ ដើរតួធ្វើជា Spider-Man នៅលើទំព័រហ្វេសប៊ុករបស់គេ កំពុងតែជិះម៉ូតូរត់សំបុត្រជូនភ្ញៀវ ហើយរូបនេះកំពុងតែទទួលបានការចាប់អារម្មណ៍និងល្បីជាខ្លាំងនៅលើបណ្តាញសង្គម។

ដោយអ្នកនាំពាក្យរបស់ប៉ុស្តិ៍ប្រៃសណីយ៍ម៉ាឡេស៊ីបានពន្យល់ថា៖

«យើងគ្រាន់តែចង់លើកទឹកចិត្តដល់សាធារណៈជនឱ្យបង្ហាញពីការដឹងគុណនិងចេះគោរពឱ្យតម្លៃដល់អ្នករត់សំបុត្រតែប៉ុណ្ណោះ។ ហេតុដូចនេះហើយបានជាយើងដាក់ Caption នៅលើហ្វេសប៊ុកថា hashtag #posmenheroku។»

យ៉ាងណាមិញ រូបភាពនិងវីដេអូទាំងនេះត្រូវបានចែកចាយនិងល្បីពេញបណ្តាញសង្គម ហើយយើងក៏អរគុណដល់បងប្អូនអ្នករត់សំបុត្រគ្រប់ៗគ្នាផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសស្លៀកពាក់ឈុត Spider-Man កំពុងតែដឹកសំបុត្រនិងទំនិញជូនភ្ញៀវ
បុរសស្លៀកពាក់ឈុត Spider-Man កំពុងតែដឹកសំបុត្រនិងទំនិញជូនភ្ញៀវ
បុរសស្លៀកពាក់ឈុត Spider-Man កំពុងតែដឹកសំបុត្រនិងទំនិញជូនភ្ញៀវ
បុរសស្លៀកពាក់ឈុត Spider-Man កំពុងតែដឹកសំបុត្រនិងទំនិញជូនភ្ញៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]