អ្នកដែលមានគូ ភាគច្រើនប្រាកដជា មានកូនចិត្តមួយដែលតែងតែ គិត និងប្រច័ណ្ឌចំពោះគូស្នេហ៍របស់ខ្លួន ដោយសារតែទាំងនេះ កើតឡើងមកដោយសារតែការស្រលាញ់ ក៏ប៉ុន្តែរឿងទាំងនេះ ក៏អាចធ្វើឲ្យចំណងស្នេហាដាក់ដូចជាមិនសូវរលូនផងដែរ។

ការយល់ចិត្តគ្នា មានការទុកចិត្តគ្នាទៅវិញទៅមក គឺជាចំណងស្នេហ៍ដ៏ល្អបំផុត ដែលអាចធ្វើឲ្យស្នេហារបស់អ្នកទាំងអស់គ្នាបានរឹងមាំ ស្រលាញ់គ្នាបានយូរ មិនសូវមានការឈ្លោះប្រកែកគ្នា ដោយសារតែរឿងប្រច័ណ្ឌ មិនទុកចិត្តគ្នាបែបនេះ។ ដូច្នោះហើយ មិនថាគូស្នេហ៍ដែលជាស្រី ឬក៏ប្រុសត្រូវមានការគិតពិចារណាមុននឹង មានចិត្តគិតបែបណា ទៅលើគូស្នេហ៍ មិនមែនចេះតែប្រច័ណ្ឌហួងហែង រហូតក្លាយទៅជាមនុស្សល្ងង់ អាត្មានិយមទៅវិញ។

រូបតំណាង

ហេតុដូចនេះហើយ ក៏មានវេបសាយបរទេសមួយចំនួន បានប្រាប់ពីតិចនិកពិសេស ដែលអាចឲ្យអ្នកកាត់បន្ថយការ ការប្រច័ណ្ឌ រករឿងគ្នាឥតប្រយោជន៍ ថែមទាំងអាចធ្វើឲ្យស្នេហា របស់អ្នកកាន់តែស៊ីចង្វាក់នឹងគ្នា ស្រលាញ់គ្នាបានយូរ ដោយសារតែការយោគយល់ និងយល់ចិត្តគ្នាផងដែរ។ ដោយក្នុងនោះមានចំនុចមួយចំនួន បានលើកឡើងយ៉ាងដូច្នោះថា៖

១) ឲ្យសេរីភាពទៅកាន់គូស្នេហ៍របស់អ្នក៖

ការដែលមិនឃាត់ឃាំង បិទបាំង មិនចង់ឲ្យគូស្នេហ៍របស់អ្នកទៅទីណា សូម្បីតែជួបមិត្តភក្តិ ចង់ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក៏មិនកើត ទាំងនេះក៏ជាបញ្ហាមួយដែលអាចធ្វើឲ្យខាងដៃគូស្នេហារបស់យើង ហាក់ដូចជាមានសម្ពាធ និងអាចធ្វើឲ្យមានការធុញទ្រាន់ចំពោះគ្នាជាមិនខាន។

ដូច្នោះហើយគួរតែផ្តល់នូវពេលវេលាផ្ទាល់ខ្លួន សម្រាប់គូស្នេហ៍របស់អ្នក ដែលមិនត្រូវឃាត់គ្រប់ពេលវេលា មិនចង់ឲ្យគេធ្វើអ្វីដែលគេចូលចិត្តនោះទេ។ តែជាការល្អបើសិនជាយើងឃាត់ឃាំងគេ មិនឲ្យដើរផ្លូវខុស ផ្សេងៗដែលអាចធ្វើឲ្យខូចខាតអនាគតនៅថ្ងៃខាងមុខ។ 

រូបតំណាង

២) បញ្ឈប់ការគិតផ្លូវអាក្រក់ ទៅលើគូស្នេហ៍(គិតតែឯង)៖

ចិត្តជាមនុស្សស្រី ឬក៏ប្រុស ដែលមានចិត្តស្រលាញ់ទៅលើណាម្នាក់ហើយ ពួកគេតែងតែមិនចង់ឲ្យមានបញ្ហាផ្សេងៗកើតឡើងទៅលើខ្លួននោះទេ ដូច្នោះហើយដោយការស្រលាញ់ខ្លាំងពេក ធ្វើឲ្យពួកគេតែងតែគិតតែម្នាក់ឯងថា គូស្នេហ៍របស់អ្នកមិនសូវខ្វល់ពីអ្នក ច្បាស់ជាមានស្រីផ្សេងជាមិនខាននោះទេ។

ដោយការពិតពួកគេ កំពុងតែខិតខំប្រឹងប្រែងធ្វើការ ទើបមិនបានឆ្លើយតបឆាត និងក៏បានសួរនាំដូចកាលពីគ្រាស្រលាញ់ដំបូងយ៉ាងដូច្នោះ ទើបធ្វើឲ្យដៃគូម្ខាងទៀតក្លាយទៅជាមនុស្សម្នាក់ ដែលមានការងឿងឆ្ងល់ បានសួរនាំហួងហែង រហូតពេលខ្លះអាចទាស់ពាក្យសម្តីឈ្លោះគ្នាបែបនេះ។

ដូច្នោះហើយយើងគួរ តែគិតផ្លូវល្អចំពោះគេពាក់កណ្តាល នៃការហួងហែង មិនមែនចេះតែប្រច័ណ្ឌខ្លាចមានប្រុស ឬស្រីថ្មីនោះទេ។ តែបើសិនយើងមានភស្តុតាងថាគេ មានថ្មី ឬទុក្ខយើងចោល មិនគិតពីយើង ដូច្នោះយើងអាចនឹងមានពាក្យសម្តី និងនិយាយមិនខុសពេលជួបបញ្ហាបែបនេះ មិនចេះតែគិតម្នាក់ឯងនោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែលឃើញសង្ស័យអ្វីមួយ ដែលគ្មានភស្តុតាង យើងគួរតែសួរនាំពីដៃគូម្ខាងទៀត ជាមុនសិនទើបប្រសើរ។ 

រូបតំណាង

៣) មានបញ្ហាអ្វីត្រូវនិយាយប្រាប់គ្នា៖

នេះជាទំនុកចិត្តមួយដែលគូស្នេហ៍ជាច្រើនត្រូវការ ព្រោះថាការដែលមានបញ្ហាតែងប្រាប់គ្នា មិនថាទៅណា ធ្វើអ្វីខណៈមិននៅក្បែរគ្នានោះ អាចធ្វើឲ្យគូស្នេហ៍របស់អ្នកមានទំនុកចិត្តនឹងគ្នាខ្លាំងជាងមុនទៅទៀត។ ចំណែកឯបញ្ហាដែលកើតមាន នឿយហត់ មានរឿងអ្វីកើតឡើង ក៏អាចធ្វើឲ្យស្នេហាកាន់តែរឹតបន្តឹងឡើង ដោយសារតែការយល់ពីគ្នា និងចេះដោយស្រាយគ្នាទៅវិញទៅមក។

ការដែលធ្វើបែបនេះ មើលទៅស្នេហារបស់អ្នកហាក់ដូចជាចាស់ទុំ មិនមែនមានបញ្ហាមិនប្រាប់គ្នា យករឿងទាំងនោះទៅបង្ហាញប្រាប់ឲ្យគេដឹង លើហ្វេសប៊ុកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះស្នេហាកាន់តែទុក្ខចិត្តគ្នា មិនមានរឿងដែលត្រូវលាក់បាំង៕

៤) កុំលាក់អារម្មណ៍ប្រច័ណ្ឌ៖

ជាដៃគូស្នេហា ឬប្តីប្រពន្ធនឹងគ្នា ដៃគូទាំង២ត្រូវមានរឿងអ្វីត្រួវប្រាប់គ្នាទៅវិញមក មិនថារឿងការងារ ឬរឿងទាស់ទែងមិនពេញចិត្តត្រង់ណាក៏ដោយ។ ជាពិសេសនោះគឺ បើមិនចង់មានបញ្ហារឿងប្រច័ណ្ឌ ជាមួយនឹងដៃគូកាន់តែខ្លាំង រហូតធ្វើឲ្យបែកបាក់គ្នានោះទេ អ្នកគួរតែមានដំណោះស្រាយមកស្រាយ ដើម្បីកុំឲ្យមានបញ្ហាកាន់តែខ្លាំង។

ដោយក្នុងនោះ អ្នកត្រូវប្រាប់ដៃគូស្នេហារបស់អ្នក ថាអ្នកកំពុងតែមានចិត្តប្រច័ណ្ឌ ដូច្នោះកុំធ្វើឲ្យវាកើតឡើងម្តងទៅជា២ដងទៀត ដើម្បីកុំឲ្យមានបញ្ហាកាន់តែខ្លាំងឡើងនៅថ្ងៃក្រោយទៀត។ បើសិនជាអ្នកមិនប្រាប់ប្រហែលជា ដៃគូរបស់អ្នកពិតមិនដឹងនោះទេ មិនត្រឹមតែប៉ុណ្ណោះអារម្មណ៍របស់អ្នកហាក់ដូចជាមិនស្រួលនៅក្នុងខ្លួន ភ្លើងប្រច័ណ្ឌ ក៏កាន់តែកើតឡើងកាន់តែខ្លាំងរវាងគ្នាផងដែរ។ 

រូបតំណាង

៥) ស្រលាញ់ខ្លួនឯងឲ្យបានច្រើន៖

ពិតណាស់ ការដែលស្រលាញ់ខ្លួនឯងច្រើនជាងអ្នកដទៃនោះ អ្នកនឹងមិនមានអារម្មណ៍តានតឹង មិនសូវមានគំនិតប្រច័ណ្ឌច្រើន ដូចពេលដែលយើងស្រលាញ់គូស្នេហ៍ខ្លាំងជាងអ្វីៗនោះ។ មិនត្រឹមតែប៉ុណ្ណោះ កាលដែលស្រលាញ់គូស្នេហ៍ជាងខ្លួនឯង អាចមានផលលំបាកទៅថ្ងៃមុខច្រើនទៀតផង។

ការមិនសូវស្រឡាញ់ចូលចិត្តខ្លួនឯងគឺជា ឬសគល់នៃការប្រច័ណ្ឌ ។ បើសិនជាអ្នកឈឺចាប់ដោយសារតែមិនសូវពេញចិត្តខ្លួនឯង ចូរព្យាយាម និងបំបាត់បញ្ហានេះឲ្យបាន។ ចូរកាត់បន្ថយភាពធូរលុង និងស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ដូច្នោះហើយ នៅពេលអ្នករកឃើញកម្រិតនៃទំនុកចិត្តខ្លួនឯងហើយ អ្នកក៏នឹងមានទំនុកចិត្តលើស្នេហាអ្នកកាន់តែច្រើនជាមុន កាន់តែខ្លាំង រីឯការប្រច័ណ្ឌ ក៏បានកាត់បន្ថយទៅតាមនោះដែរ។

៦) មានការអត់ធ្មត់៖

ចំនុចមួយនេះ ក៏អាចធ្វើឲ្យស្នេហារបស់អ្នក កាន់តែរឹងមាំដោយសារតែការចេះអត់ធ្មត់ ជាមួយនឹងបញ្ហាតូចៗ ដែលមិនអាចធ្វើឲ្យកើតមានបញ្ហាធំលើចំណងទំនាក់ទំនងស្នេហារបស់អ្នកបាន ហើយវាក៏អាចធ្វើឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យបាន ដែលកើតចេះពីការអត់ធ្មត់នេះ។

ដូច្នោះហើយនៅពេលដែលមានបញ្ហា ដូចជាគូស្នេហ៍របស់អ្នកប្រហែលជាមានទំនាក់ទំនង ឬក៏សិទ្ធុស្នាលជាមួយនឹងអ្នកផ្សេង អ្នកគួរតែគិតទៅលើផ្លូវល្អ មានភាពអត់ធ្មត់ រួចមកនិយាយទល់មុខគ្នា ថាយើងមិនពេញចិត្តត្រង់នេះ ដូច្នោះកុំស្និទ្ធស្នាលជាមួយអ្នកដទៃខ្លាំងពេក។ មិនមែនឃើញបញ្ហាតូចតាចមួយនៅនឹងមុខ ស្រាប់តែទៅរករឿង ឈ្លោះទាស់ទែងគ្នាកណ្តាលមុខអ្នកដទៃនោះទេ។

រូបតំណាង

៧) កុំព្យាយាមមិននៅជិត ជាមួយនឹងមនុស្សប្រុស ឬស្រីដែលគូស្នេហ៍មិនចង់ឲ្យនៅជិត៖

មិនថាគូស្នេហ៍ ប្តីប្រពន្ធចាស់ថ្មី ទើបតែរៀបការនោះទេ ពិតមិនពេញចិត្តនោះទេ នៅពេលដែលឃើញគូស្នេហ៍របស់ខ្លួន ទៅស្និទ្ធស្នាលជាមួយអ្នកដទៃ ទាំងដែលខ្លួនមិនចង់ឲ្យនៅជិត ឬពាក់ព័ន្ធអ្វីមួយ។ បើសិនជាអ្នកនៅតែធ្វើបែបនេះ ស្នេហាពិតជាគ្មានន័យនោះទេ ព្រោះហាក់ដូចជាធ្វើបាបចិត្ត មនុស្សដែលខ្លួនស្រលាញ់យ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះ ស្នេហាមួយដែលកើតរឿងហេតុឡើង ដោយសារតែហេតុផលគ្រាន់តែឌឺដង ប្រាប់ហើយថាមិនពេញចិត្ត តែនៅតែនៅក្បែរម្នាក់នោះ ដៃគូម្ខាងទៀត ពិតជាមានអារម្មណ៍ថាខូចចិត្តខ្លាំងជាមិនខាននោះទេ រីឯស្នេហារបស់អ្នកដ៏មិនបានយូរ ដោយសារតែភាពរឹងរូសមិនព្រមតាកែប្រែ នូវអ្វីដែលគេមិនពេញចិត្ត។ ទាំងនេះក៏កើតឡើង ដោយសារប្រច័ណ្ឌដែល បើមិនចង់បែបនេះ ត្រូវតែកាត់បន្ថយខ្លះទើបល្អ។

៨) រៀនយកចិត្តដៃគូមកដាក់ចិត្តខ្លួនឯង៖

ជាការពិតនៅពេលដែលគូស្នេហចេះយល់ចិត្តគ្នា ពិតជាល្អ និងធ្វើឲ្យដៃគូទាំងសងខាងមិនសូវមានចិត្ត គិតផ្តេសផ្តាសទៅលើដៃគូរបស់ខ្លួន ជាពិសេសនៅពេលដែលយើងយកអ្វីដែលយើងធ្វើ ដូចជាលេងសើចជាមួយអ្នកផ្សេង ដែលគេមិនពេញចិត្តជាដើម។

ក្នុងនាមជាដៃគូស្នេហាគួរណាតែ យកអារម្មណ៍មនុស្សដែលខ្លួនឯងស្រលាញ់មកដាក់ក្នុងចិត្តខ្លួនឯង ថានៅពេលដែលយើងទៅស្និទ្ធិស្នាលអ្នកផ្សេងនោះ គេមានអារម្មណ៍ប្រច័ណ្ឌ ឬក៏អត់? បើសិនជាយើងបែបនេះវិញតើមានអារម្មណ៍ អន់ចិត្តដែរទេ? ដូច្នោះហើយចំនុចនេះ ជាការល្អសម្រាប់ស្នេហារបស់អ្នកខ្លាំងតែម្តង។

យោងតាមការបកស្រាយប៉ុន្មានចំនុចនេះ អាចធ្វើឲ្យគូស្នេហ៍ដែលតែងតែ មានចិត្តគិតប្រច័ណ្ឌ ឬគិតតែម្នាក់ឯង អាចនឹងបានធូរស្បើយចិត្ត បន្ទាប់ពីបានអុវត្តន៍នូវចំនុចខ្លះៗខាងលើនេះ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើចិត្តរបស់មនុស្សម្នាក់ៗ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះវាក៏អាចធ្វើឲ្យចំណងស្នេហាកាន់តែ រឹតបន្តឹងខ្លាំងឡើង ដោយសារតែការជោគយល់ និងអាធ្យាស្រ័យគ្នាយ៉ាងដូច្នោះ៕

ប្រភព៖  bustle & cosmopolitan &uncommonhelp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]