កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងKpopស្រីពន្លកថ្មី ជនជាតិជប៉ុន កញ្ញា ​Sakura សមាជិកក្រុម IZ*ONE និងតារាចម្រៀងស្រីទោលកញ្ញា Chungha ត្រូវបានជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីជជែកកម្សាន្ត «Everyone’s Kitchen»។

តួយ៉ាង នៅក្នុងអំឡុងថតកម្មវិធី តារាស្រី Chungha ត្រូវបានគេសួរពាក់ព័ន្ធទៅនឹង របស់របរល្អៗ ដែលនាងធ្លាប់ទិញជូនម្តាយរបស់នាង ហើយក្នុងនោះផងដែរ នាងបានិយាយថា នាងបានទិញកាបូបដ៏ថ្លៃមួយជូនម្តាយរបស់នាង បន្ទាប់ពីនាងបានសងបំណុលជូនគ្រួសាររួចអស់។

នាងបន្ថែមទៀតថា បើទោះបីជានាងរកប្រាក់បានច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែម្តាយរបស់នាងមិនព្រមចាយប្រាក់ ដែលនាងឲ្យឡើយ រហូតគ្មានជម្រើសទើបនាង ត្រូវយក លុយ​ទាំងនោះទៅទិញរបស់របរឲ្យគាត់តែម្តង។

តារាស្រី Chungha​ នៅក្នុងកម្មវិធី «Everyone’s Kitchen»
តារាស្រី Chungha​ នៅក្នុងកម្មវិធី «Everyone’s Kitchen»

បន្ទាប់ពីនេះ ពិធីករមួយរូបគឺលោក Kang Ho Dong ក៏បានសួរទៅកាន់ តារាចម្រៀងKpopពន្លកថ្មី Sakura វិញម្តង ថាតើនាងនឹងធ្វើអ្វី បើសិនជានាងរកលុយបានច្រើន ហើយនាងក៏បានឆ្លើយថា នាងចង់ទិញផ្ទះមួយ។

ដោយ Sakura បានរៀបរាប់ពីមូលហេតុដែលនាងចង់ទិញនោះ គឺក៏ព្រោះតែនាងចង់រស់នៅជុំគ្នាជាមួយនឹង ម្តាយ និងលោកយាយរបស់នាង។ នាងបន្ថែមថា ដោយសារតែនាងរស់នៅប្រទេសកូរ៉េ ហើយគ្រួសាររបស់នាងទាំងអស់គឺរស់នៅឯប្រទេសជប៉ុន ទើបនាងមិនអាចឃើញមុខពួកគេជាញឹកញាប់បាន ដោយហេតុនេះហើយ ទើបនាងចង់ទិញផ្ទះមួយនៅកូរ៉េ ដើម្បីបានរស់នៅជុំគ្នាជាមួយគ្នានឹងម្តាយ និងលោកយាយរបស់នាងនៅទីនេះ។

លើសពីនេះទៅទៀត នាងក៏ចង់ដាក់បន្ថែមកុំព្យូទ័រលេងហ្គេមឲ្យច្រើននៅក្នុងផ្ទះរបស់នាង ងាយស្រួលមិនចាំបាច់ទៅលេងនៅខាងក្រៅ ដែលចម្លើយមួយនេះរបស់នាង បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងផ្ទុះសំណើចជាខ្លាំង ដោយមិនស្មានថាស្រីស្អាត Sakura ចូលចិត្តលេងហ្គេមខ្លាំងបែបនេះ ពិតជាគួរឲ្យស្រលាញ់មែនទែន៕

តារាស្រី Sakura​ នៅក្នុងកម្មវិធី «Everyone’s Kitchen»
តារាស្រី Sakura​ នៅក្នុងកម្មវិធី «Everyone’s Kitchen»
តារាស្រី Sakura​ នៅក្នុងកម្មវិធី «Everyone’s Kitchen»
តារាស្រី Sakura​ នៅក្នុងកម្មវិធី «Everyone’s Kitchen»
Sakura​ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច នៅក្នុងកម្មវិធី «Everyone’s Kitchen»
តារាស្រី Sakura​ សមាជិកក្រុម IZ*ONE
តារាស្រី Sakura​ សមាជិកក្រុម IZ*ONE
តារាស្រី Sakura​ សមាជិកក្រុម IZ*ONE
តារាស្រី Sakura​ សមាជិកក្រុម IZ*ONE
តារាស្រី Sakura​ សមាជិកក្រុម IZ*ONE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]