ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងដ៏មានប្រជាប្រិយភាព លោក អ៊ុន សុធា បានបង្ហោះសារយ៉ាងច្រើន អមជាមួយវីដេអូម្តាយរបស់ខ្លួន អង្គុយនៅលើរទះរុញក្នុងមន្ទីពេទ្យ ដើម្បីទទូចដល់ផលិតកម្មដែលលោកធ្វើការឲ្យរួច ប៉ុន្តែមិនទាន់បើកលុយឲ្យលោក ព្រោះលោកត្រូវការចំណាយលុយ ដើម្បីព្យាបាលម្តាយរបស់ខ្លួន។

ក្នុងនោះដែរ លោក អ៊ុន សុធា បានបង្ហោះសារយ៉ាងច្រើន នៅលើគណនីរបស់ខ្លួនថា៖ “ម៉ែខ្ញុំគាត់ចូលពេទ្យស្ទើរាល់សប្តាហ៍ ចឹងខ្ញុំត្រូវចំណាយថវិការច្រើន ដូច្នេះសូមខាងផលិតកម្មដែលខ្ញុំបានបញ្ចប់ការងារហើយ សូមជួយសម្រួលថវិកាឲ្យខ្ញុំផង ។ ជំងឺនេះជាខ្ញុំៗទ្រាំបាន តែលើម៉ែខ្ញុំៗទ្រាំមិនបានទេ ខ្ញុំយល់ពីហេតុផល តែខ្ញុំក៏មានផលវិបាកដែរ សូមអធ្យាស្រ័យដោយក្តីអនុគ្រោះ (គាត់ពិបាកក្នុងខ្លួនណាស់)”

ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ បានបង្ហាញក្តីអាណិតអាសូរ និងបារម្ភចំពោះរូបលោក យ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ខាងផលិតកម្មដែលលោក បានធ្វើការឲ្យហើយ បែរជាមិនបើកថវិកាឲ្យ ដល់ថ្នាក់លោកបង្ហោះសារសុំបែបនេះ នោះទេ។ ម៉្យាងវិញទៀត មហាជន ក៏បាននិយាយពាក្យជូនពរយ៉ាងច្រើន ដល់ម្តាយរបស់លោក ឲ្យឆាប់ធូរស្រាលពីជំងឺក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
ម្តាយ អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា