សៀមរាប៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាសប្តាហ៍ទី៥ រវាងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គើរ ទល់នឹងវិសាខាកាលពីម្សិលមិញនេះ បានទទួលកំណត់ត្រាថ្មីមួយទៀត ជាការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុតបណ្តោះអាសន្ននារដូវកាលនេះ។ បើយោងតាម CNCC បានឱ្យដឹងថា ការប្រកួតនៅទឹកដីកីឡដ្ឋាន ស្វាយធំ នាខេត្តសៀមរាបកាលពីថ្ងៃអាទិត្យនេះ គឺទាក់ទាញបានអ្នកទស្សនាផ្ទាល់ចំនួន ៤,៣៧៧ ដែលនេះជាកំណត់ត្រាទស្សនិកជនច្រើនជាងគេបំផុតថ្មីមួយរបស់ក្លិបអង្គរថាយហ្គើរ។

សកម្មភាពអ្នកគាំទ្រនៅខេត្តសៀមរាប (រូបភាព៖ Tiger Army)
សកម្មភាពអ្នកគាំទ្រនៅខេត្តសៀមរាប (រូបភាព៖ Tiger Army)

ប៉ុន្តែបើទោះបីជាបែបណាក្តី លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គើរ នៅតែចិញ្ចឹមចិត្តក្នុងការបំបែកកំណត់ត្រាទស្សនិកជនឱ្យបាន ៥,០០០នាក់ នារដូវកាល ២០១៩ នេះ។ នាពេលបច្ចុប្បន្ន ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ កំពុងក្លាយជាក្លិបដែលមានចំនួនទស្សិកជនច្រើនជាងគេបំផុតមួយនៅកម្ពុជា ខណៈដែល ២ប្រកួតចុងក្រោយក្នុងទឹកដី បានស្រូបទាញទស្សនិកជនជាង ៨ពាន់នាក់ចូលរួមទស្សនា។

គួរបញ្ជាក់ថា ក្លិបអង្គរថាយហ្គើរក៏ជាក្លិបដែលកាន់កាប់កំណត់ត្រាអ្នកទស្សនាច្រើនជាងគេផងដែរកាលពីរដូវកាល ២០១៨ ដែលមានចំនួនអ្នកទស្សនាផ្ទាល់រហូតដល់ ៤២៥៧នាក់ នាជំនួបទល់នឹងក្រុមបឹងកេត៕ 

សកម្មភាពអ្នកគាំទ្រនៅខេត្តសៀមរាប (រូបភាព៖ Tiger Army)
សកម្មភាពអ្នកគាំទ្រនៅខេត្តសៀមរាប (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]