កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកំឡុងពេលនៃការផ្សាយបន្តផ្ទាល់ B.I ប្រធានក្រុមចម្រៀង iKON បានឆ្លើយតបទៅកាន់អ្នកគាំទ្រ ចំពោះការស្នើសុំឲ្យមានការ Come Back នៅខែក្រោយនេះ។ B.I បាននិយាយថា នឹងមិនមានការចេញចម្រៀងថ្មីឡើយ សម្រាប់ខែក្រោយនេះ ព្រោះពួកគេមិនទាន់បាន រៀបចំអ្វីនៅឡើយទេ។
ក្នុងនោះដែរ អ្នកគាំទ្រក៏បានសួរពួកគេអំពី ការត្រលប់មកវិញនូវចម្រៀងថ្មី ដែលមានលក្ខណៈស្រដៀងនឹង បទចម្រៀងដ៏ល្បីកក្រើក មានចំណងជើងថា Love Scenario ឬជាបទ Love Scenario វគ្គ២។ ភ្លាមៗនោះ B.I បានបង្ហើបថា ពួកគេនឹងត្រលប់មកវិញ ជាមួយនឹងគម្រោងថ្មី ដែលមិនមានលក្ខណៈកំសត់ៗ ដូចជាបទ Love Scenario ឡើយ ព្រោះពួកគេមានបទចម្រៀងប្រភេទនេះ ច្រើនរួចមកហើយ។
B.I បានបន្តថា iKON នឹងចេញបទចម្រៀងថ្មី ជាមួយនឹងចង្វាក់ញាក់ អមដោយក្បាច់រាំពិសេសៗវិញម្ដង។
ដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង។ ជាការពិតណាស់ មិនថា iKON នឹងចេញចម្រៀងបែបណានោះទេ ក្នុងនាមជាអ្នកគាំទ្រ ពួកគេគឺនៅតែរង់ចាំគាំទ្រ អ្វីដែលជាស្នាដៃរបស់ iKON ស្រាប់ទៅហើយ៕
ទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]