ឌូបៃអារ៉ាប់រួម៖ អ៊ែមមឺរឹត ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការមួយ និងជាដៃគូរចម្បងក្នុងការផ្តួចផ្តើមពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ បានបើកបង្ហាញពីការរចនា និងទស្សនវិស័យនៃបទពិសោធន៍របស់អ្នកទស្សនានៅក្នុងសាលតាំងពិព័រណ៍នៃព្រឹត្តិការណ៍ដ៏ធំដែលមានរយៈពេល៦ខែ។ សាលតាំងពិព័រណ៍របស់អ៊ែមមឺរឹតនេះនឹងប្រើប្រាស់បច្ចេកវិទ្យាអន្តរកម្ម ផ្តោតទៅលើពាណិជ្ជកម្មលើវិស័យអាកាសចរណ៍។

សាលពិព័រណ៍អ៊ែមមឺរឹត

លោក Sheikh Ahmed bin Saeed Al Maktoum ជាប្រធាន និងអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតមានប្រសាសន៍ថា៖

«ថ្ងៃនេះពួកយើងពិតជាមានមោទនភាពក្រៃលែង ដើម្បីបើកបង្ហាញពីភាពលម្អិតនៃសាលពិព័រណ៍របស់អ៊ែមមឺរឹត ដែលនឹងធ្វើឡើងនៅឆ្នាំ២០២០។ គោលបំណងសម្រាប់សាលពិព័រណ៍របស់យើង គឺស្របទៅនឹងការធ្វើពិព័រណ៍ Expo 2020 ទីក្រុងឌូបៃ ដើម្បីជម្រុញឲ្យមានការបង្កើតបទពិសោធន៍ គំនិតច្នៃប្រឌិត និងជម្រុញឱ្យមានការប្តេជ្ញាចិត្តសម្រាប់អនាគតដ៏ល្អប្រសើរមួយខាងមុខ។ បទពិសោធន៍នៃការគិតឆ្ពោះទៅមុខនឹងបង្ហាញនូវអ្វីដែលល្អបំផុត ដែលពុំទាន់មាននៅក្នុងវិស័យអាកាសចរណ៍ ហើយវានឹងក្លាយជាវេទិកាមួយ ដើម្បីបង្ហាញពីចលនាដ៏សំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត»។

ឯកឧត្តម Reem Al Hashimy រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហភាពអារ៉ាប់ និងជាអគ្គនាយកការិយាល័យពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ (Expo Dubai 2020) មានប្រសាសន៍ថា៖

«ពួកយើងពិតជាមានភាពសោមនស្សរីករាយណាស់ក្នុងការពាំនាំពិភពលោកទាំងមូលឲ្យបានទទួលនូវបទពិសោធន៍ពីពិព័រណ៍ដ៏អស្ចារ្យនេះ។ អស់រយៈពេលជាង ១៧០ ឆ្នាំកន្លងមក ពិព័រណ៍លំដាប់ពិភពលោក (World Expos) បានបង្រួបបង្រួមមនុស្សក្នុងស្មារតីមួយឲ្យពួកគេមានសេចក្តីរីករាយសម្រាប់ថ្ងៃអនាគត និងបង្កើតភ្ញាក់ផ្អើលចំពោះគំនិតច្នៃប្រឌិតវប្បធម៌ សិល្បៈ និងម្ហូបអាហារ។ ការធ្វើដំណើរតាមផ្លូវអាកាសបានធ្វើឲ្យមនុស្សទទួលបាននូវបទពិសោធន៍ ដែលពិភពលោកផ្តល់ឲ្យ អ៊ែមមឺរឹត ដែលជាដៃគូអាកាសចរណ៍ផ្លូវការរបស់ EXPO 2020។ សាលតាំងពិព័រណ៍ នេះនឹងនាំមកនូវបទពិសោធន៍ទាំងនេះរួមគ្នានៅក្នុងកន្លែងតែមួយនៅទីក្រុងឌូបៃ នៅឆ្នាំ២០២០ ហើយសាលពិព័រណ៍ដ៏អស្ចារ្យរបស់អ៊ែមមឺរឹត នឹងបង្ហាញអ្នកពីការនឹងប្រាប់រឿងមិនគួរជឿពីតួនាទី ដែលការធ្វើដំណើរតាមផ្លូវអាកាសនឹងក្នុងការផ្លាស់ប្តូរការចល័ត និងអនាគតរបស់យើងទាំងអស់គ្នា»។ 

សាលពិព័រណ៍របស់ខ្លួនសម្រាប់ពិព័រណ៍ឌូបៃឆ្នាំ២០២០

ការតាំងពិព័រណ៍ទីក្រុងឌូបៃឆ្នាំ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។ ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍មួយដែលអ្នកគួរតែចូលរួម ហើយវាក៏ជាព្រឹត្តិការណ៍ដែលមានកម្មវិធីកម្សាន្តជាប្រចាំថ្ងៃមានដូចជា ការប្រគំតន្ត្រី ពិធីបុណ្យវប្បធម៌ ការជជែក និងសិក្ខាសាលា ព្រមទាំងកម្មវិធីជាច្រើនទៀត។ អ្នកចូលចិត្តញ៉ាំអាហារ និងអ្នកដែលកំពុងស្វែងរកអាហារថ្មីៗ ហើយប្លែកប្រកបដោយភាពច្នៃប្រឌិត នឹងអាចភ្លក់នូវម្ហូបអាហារមកពីគ្រប់ទិសទីនៅទូទាំងពិភពលោកដែលមានជាង ២០០ មុខ រួមទាំងអាហារតាមរទេះធម្មតា អាហារក្នុងភោជនីយដ្ឋានដ៏ប្រណិត និងអាហារ ៣៤ មុខ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមកនៅទីក្រុងឌូបៃ។

សាលពិព័រណ៍អ៊ែមមឺរឹត

សាលពិព័រណ៍អ៊ែមមឺរឹត ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងដូចទៅនឹងស្លាបយន្តហោះត្រៀមខ្លួនដើម្បីហោះហើរ ដោយរួមបញ្ចូលនៅប្រធានបទ៣ គឺចល័ត ឱកាស និងនិរន្តរ៍ភាពនៃការតាំងពិព័រណ៍ ២០២០ នៅទីក្រុងឌូបៃ។ គ្រោងស្ថាបត្យកម្មចំនួន ២៦ ដែលគ្របដណ្តប់ទាំងស្រុងនៃរោងនឹងមានអំពូល LED ជាង ៨០០ ម៉ែត្រដើម្បីបង្កើតប្រសិទ្ធភាពនៃសេនសឺ (Sensor) និងចលនាពន្លឺតាមរចនាសម្ពន្ធ័ ដែលបង្ហាញនូវភាពរស់រវើកដោយពន្លឺជារៀងរាល់យប់នៅក្នុងសាលពិព័រណ៍។

សាលពហុមុខងារកម្ពស់ ៣ ជាន់ ទំហំ ៣៣០០ ម៉ែត្រការេ៉ មានទីតាំងនៅក្បែរ សាលពិពរណ៍អារ៉ាប់រួម និងសាលពិព័រណ៍ Al Wasl ដែលជាចំណុចកណ្ដាលនៃពិព័រណ៍ឌូបៃ ២០២០។ សាលពិព័រណ៍ Emirates នឹងអាចស្វាគមន៍អ្នកទស្សនាបានជាង ៥៦០០០ នាក់ក្នុងមួយខែ ក្នុងកំឡុងការតាំងពិព័រណ៍ឌូបៃ ឆ្នាំ២០២០នេះ។

បទពិសោធន៍អ្នកទស្សនា

ផ្ទៃខាងក្នុងនៃសាលពិព័រណ៍អ៊ែមមឺរឹត រួមទាំងជាន់ដែលបិទជិតនៃសាលពិព័រណ៍ធ្វើឡើងអាចឲ្យពន្លឺធម្មជាតិជះចូលបាន វាអាចជួយដល់ការកាត់បន្ថយការប្រើប្រាស់ថាមពល។ ជាន់ទីពីរនៃសាលពិព័រណ៍អ៊ែមមឺរឹត គឺជាកន្លែងធ្វើសិក្ខាសាលាអំពីឧស្សាហ៍កម្ម និងជាន់ទី៣ គឺជាសួនច្បារសម្រាប់អ្នកទស្សនារីករាយជាមួយនឹងបរិយាកាសធម្មជាតិ និងលំហរអាកាសពណ៌បៃតង។

សាលពិព័រណ៍អ៊ែមមឺរឹត

សាលពិព័រណ៍អ៊ែមមឺរឹត នឹងជួយប្រាប់ពីអនាគតនៃពាណិជ្ជកម្មអាកាសចរណ៍ តាមរយៈប្រធានបទដែលរួមមាន វិទ្យាសាស្រ្តនៃការហោះហើរ ការរីកចម្រើននៃបច្ចេកវិទ្យាម៉ាស៊ីន និងសម្ភារៈអាកាសថ្មីៗ ដែលជួយបង្កើនប្រសិទ្ធភាពហោះហើរ និង កាត់បន្ថយការប្រើប្រាស់ឥន្ធនៈមានលក្ខណៈច្នៃប្រឌិតផ្តោតលើការផ្ដល់ជូនអ្នកដំណើរនូវផាសុកភាព និងសុខុមាលភាព និងបទពិសោធន៍របស់អ្នកដំណើរនៅព្រលានយន្តហោះទៅថ្ងៃអនាគត។ ជាមួយការប្រើប្រាស់គោលការណ៍មូលដ្ឋាននៃឌីណាមិក និងកម្លាំងជម្រុញដល់ការហោះហើរទាំងបួន (កម្លាំងអូស កម្លាំងទាញ កម្លាំងទម្ងន់ និងកម្លាំងរុញ) អ្នកទេសចរណ៍នឹងអាចយល់អំពីវិទ្យាសាស្រ្តនៅពីក្រោយការហោះហើរ និងរៀនពីគោលការណ៍មូលដ្ឋាននៃអាកាសចរណ៍។ ក្រៅពីនេះរចនាមធ្យោបាយហោះហើរឥតឈប់ឈរ ដែលព្យាយាមជម្រុញការហោះហើរទៅកាន់ដែនកំណត់នឹងធ្វើឲ្យអ្នកទេសចរស្វែងយល់ពីល្បឿន និងឥទ្ធិពលនៃការអភិវឌ្ឍបច្ចេកវិជ្ជាហោះហើរផ្សេងៗគ្នាឆាប់រហ័សផងដែរ។

តើម៉ាស៊ីននឹងអាចដើរដោយអគ្គិសនីដែរឬទេ ទៅថ្ងៃអណាគត? នេះគឺជាសំណួរមួយដែលភ្ញៀវទេសចរនឹងសួរបន្ទាប់ពីបានយល់ដឹងអំពីការជឿនលឿននៃប្រព័ន្ធម៉ាស៊ីន សម្រាប់ការហោះហើរជំនាន់ក្រោយ ក៏ដូចជាប្រព័ន្ធកាត់បន្ថយកម្លាំងជម្រុញ ដែលបង្កើនកម្លាំងរុញ និងកាត់បន្ថយការបញ្ចេញផ្សែង ។

បន្ទប់អនាគត (Future Lab) នឹងសិក្សាអំពីលោហៈធាតុ និងសមាសធាតុចម្រុះដែលកំពុងត្រូវបានបង្កើតឡើង កែលម្អ និងប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពហោះហើរឲ្យ កាន់តែល្អប្រសើរ។ មិនថាវត្ថុធាតុទាំងនេះផ្ដល់សមត្ថភាពបង្កើតយន្តហោះ ដែលមាន ទំងន់ស្រាលជាងមុនតែមានកម្លាំងខ្លាំង ឬការកាត់បន្ថយការបំផ្លាញ ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចប្រេង ពួកគេថានឹងអាចក្លាយជាធាតុសំខាន់សម្រាប់ការផលិតយន្តហោះ នៅថ្ងៃអនាគត។

បន្ទប់អនាគត (Future Lab)

យន្តហោះទៅថ្ងៃអនាគតនឹងជួយឱ្យអ្នកទស្សនាមើលឃើញនូវការផ្លាស់ប្តូរដ៏អស្ចារ្យដែលបានកើតឡើងនៅក្នុងពិភពលោកនៃការហោះហើរ មិនថាជាការរីកចម្រើនខាងបច្ចេកវិទ្យាសម្ភារៈ ឬការរចនាពិសេសរបស់ភ្ងាក់ងារហោះហើរនោះទេ ការហោះហើរទៅថ្ងៃអនាគតនឹងផ្ដល់ឲ្យអ្នកដំណើរទទួលបាននូវភាពកក់ក្តៅ និងសុត្ថិភាពថែមមួយកម្រិតទៀត ហើយថែមទាំងផ្លាស់ផ្ដូរបទពិសោធន៍នៃការហោះហើររបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនានឹងអាចស្វែងយល់ពីការរៀបចំកន្លែងអង្គុយដ៏ទាន់សម័យ និងមានប្រសិទ្ធិភាព បទពិសោធន៍លើយន្តហោះលក្ខណៈ 3D ភ្នាក់ងារឆ្លាតវៃ តួយន្តហោះគ្មានបង្អួច ព្រមទាំងបច្ចេកវិទ្យាផ្សេងៗជុំវិញការបង្កើតកៅអីដ៏ឆ្លាតវៃ ។

យន្តហោះទៅថ្ងៃអនាគត

ពិសេសជាងនេះទៅទៀត បច្ចេកវិទ្យាទៅថ្ងៃអនាគតនឹងផ្ដល់នូវនទពិសោធន៍នៅអាកាសយានកាន់តែល្អប្រសើរជាងមុន។ អ្នកចូលរួមទស្សនាក្នុងសាលពិព័រណ៍អ៊ែមមឺរឹតនឹងអាចស្វែងយល់ពីប្រព័ន្ធដំណើរការព័ត៌មានរបស់អ្នកដំណើរ ដែលមិនត្រឹមតែប្រើប្រាស់ប្រព័ន្ធចាប់យកព័ត៌មាន Iris នោះទេ ប៉ុន្តែក៏មានការបង្កើតឡើងនូវបច្ចេកវិទ្យាអេឡិចត្រូនិចផ្សេងៗ ក៏ដូចជាប្រព័ន្ធកំណត់ចំនាំច្រើនមុខងារដូចជា ការស្កេនខួរក្បាល និងសម្លេងជាដើម។

ចុងក្រោយអ្នកទស្សនានឹងមានឱកាសសាកល្បងបង្កើតយន្តហោះក្នុងក្ដីស្រមៃរបស់អ្នកទៅថ្ងៃអនាគត ដោយប្រើប្រាស់បច្ចេកវិទ្យាដែលបានជ្រើសរើស និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទៅលើការរចនាស្លាបយន្តហោះ ម៉ាស៊ីន និងផ្នែកផ្សេងៗទៀតដើម្បីជួយលោកអ្នកបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ។

គេប៉ាន់ប្រមាណថា ៧០% នៃភ្ញៀវទេសចរទៅកាន់ពិព័រណ៍ Expo 2020 Dubai នឹងមកពីប្រទេសផ្សេងៗក្នុងរយៈពេល ៦ ខែ នៃព្រឹត្តិការណ៍នេះ ហើយភ្នាក់ងាររបស់ អ៊ែមមឺរឹតចំនួន ១៥៨ កន្លែងនៅក្នុង ៨៦ ប្រទេស នឹងជួយសម្រួលដល់ការធ្វើដំណើរ និងគាំទ្រពិព័រណ៍នេះ ដើម្បីទាក់ទាញអ្នកទស្សនា ២៥ លាននាក់ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន។ ក្នុងចំណោមប្រទេសចំនួន ១៩២ ដែលបានប្រាប់ពីការចូលរួមរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Expo 2020 នេះក្រុមហ៊ុន Emirates នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេ ជាមួយជើងហោះហើរត្រង់ទៅកាន់ប្រទេសចូលរួមចំនួន ៦៧ ប្រទេស ហើយ Emirate នឹងបន្តធ្វើការវាយតម្លៃលើឱកាសផ្ដល់សេវាកម្មហោះហើរថ្មីទៅកាន់ទីផ្សារដែលមិនសូវមានការគាំទ្រ ដើម្បីជម្រុញចរាចរណ៍ និងបង្កើនការតភ្ជាប់អ្នកដំណើរទៅកាន់ទីក្រុងឌូបៃ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏កំពុងវិនិយោគលើបច្ចេកវិទ្យាស្កេនព័ត៌មាន ឈានមុខគេ ដើម្បីជួយសម្រួលដល់អ្នកដំណើរនៅលើព្រលានយន្តហោះនៅទីក្រុងឌូបៃ និងមានបច្ចេកវិទ្យាច្រើនផ្សេងទៀត ដែលនឹងដាក់ដំណើរការក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីផ្ដល់នូវបទពិសោធន៍ហោះហើរកាន់តែប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]