កូរ៉េខាងត្បូង៖ ទីបំផុត បទចម្រៀងមួយបទទៀតហើយ របស់ក្រុមចម្រៀងកំពូលប្រចាំKpop ជំនាន់ទី២ Girls Generation ហៅកាត់ថា SNSD ទទួលបានការចូលទស្សនាចំនួន ១០០លានដងនៅ YouTube។

គួរឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសានេះ បទចម្រៀងកាលពី៩ឆ្នាំមុនរបស់ SNSD ចំណងជើងថា «Run Devil Run» បានកើនឡើងចំនួននៃការទស្សនារហូតទៅដល់ ១០០លានដង នៅលើ YouTube ដោយបទចម្រៀងនេះ បានចេញតាំងពីថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១០ មកម៉្លេះ។

យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាវីដេអូបទចម្រៀងទី១នោះទេ ដែលក្រុមចម្រៀងចាស់វស្សា Girls Generation ទទួលបានលើសពី១០០លានដង នៃការទស្សនានៅលើ YouTube ពោលគឺក្នុងនោះមានបទចម្រៀងជាច្រើនផ្សេងទៀត ដូចជាបទ «Gee» បទ«I Got A Boy» បទ«Mr.Taxi» បទ«The Boys» បទ«Oh!» បទ«Party» បទ«Lil’Touch» និងបទ«I» របស់Taeyeon ជាដើមផងដែរ៕

ចូលរួមអបអរសាទរផង!!

បទ«Run Devil Run» របស់ SNSD ទទួលបាន១០០លានView លើYoutube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]