ភ្នំពេញ៖ មួយរយៈនេះ តារាចម្រៀង សួស វីហ្សា ហាក់បីដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ទាំងអាជីពជាសិល្បៈ ព្រមទាំងស្នេហាផងដែរ។ គួរបញ្ជាក់ថា នាង បានប្រកាសពីទំនាក់ទំនងស្នេហា ជាមួយពិធីករដ៏សង្ហាគឺលោក ថមមី ហើយស្នេហារបស់តារាមួយគូនេះ ពោរពេញទៅដោយ ភាពផ្អែមល្ហែមពីមួយថ្ងៃ ទៅមួយថ្ងៃទៀតផង។

កាលពីប៉ុន្មានថ្ងៃមុន វីហ្សា បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហាញនូវ ផ្ទះថ្មីមួយ ដែលជាការខិតខំប្រឹងប្រែង រួមគ្នាជាមួយនឹងគូអនាគត មុនថ្ងៃរៀប​អាពាហ៏​ពិពាហ៏។ ម៉្យាងទៀត គេសង្កេតឃើញថា ស្នេហារបស់ពួកគេ ពុំមានអ្វីជាឧបសគ្គទៀតនោះទេ គឺត្រូវបានចាស់ទុំ ទាំងសងខាងដឹងឮ ស្របពេលដែល ថមមីបានសុំ វីហ្សា រៀបការរួចទៅហើយ។

ថ្មីៗនេះ វីហ្សា ត្រូវបានម្ចាស់ចិត្ត នាំទៅលំហែអារម្មណ៏ នៅឯមាត់សមុទ្រ យ៉ាងមានក្ដីសុខ។ ដំណើរកំសាន្តលើកនេះកាន់តែពិសេស ដោយមានក្រុមគ្រួសារទាំងសងខាងអមទៅជាមួយផងដែរ។ 

លើសពីនេះ សួស វីហ្សា បានធ្វើឲ្យ អ្នកគាំទ្ររបស់នាង មានការត្រេកអរ និង ច្រណែន ចំពោះស្នេហាដ៏ផ្អែមល្ហែម របស់នាងយ៉ាងខ្លាំង៕

សួស វីហ្សា និង ម្ចាស់ចិត្ត
សួស វីហ្សា និង ម្ចាស់ចិត្ត
សួស វីហ្សា និង ម្ចាស់ចិត្ត
ក្រុមគ្រួសារទាំងសងខាង
សួស វីហ្សា និង ម្ចាស់ចិត្ត
សួស វីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា