អំឡុង​ពេល​មក​រដូវ​ជា ​ពេល​ដែល​ស្រីៗ​យើង​ត្រូវ​សម្អាត​ខ្លួន​ប្រាណ និង​ត្រូវ​ធ្វើ​ឲ្យ​អនាម័យ​ទ្វារមាស​ឲ្យ​បាន​ល្អ នោះ​ទើប​ទ្វារមាស​មិន​ឆ្លង​ពពួក​រោគ​ផ្សិត​ និង​មេរោគ​ផ្សេងៗ។ ការ​ធ្វើ​​អនាម័យ ឬ​ប្រព្រឹត្ត​ខុស​ក្បួន អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព ដូច្នេះ​យើង​គួរកែប្រែ​នូវ​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ។

១- មិន​ផ្លាស់ប្តូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹក

អំឡុង​ពេល​មក​រដូវត្រឹម ៤-៥ ម៉ោង​ យើង​ត្រូវ​ដូរ​សំឡី​អនាម័យ​ម្តង មិនត្រូវផ្អាប់ទុកយូរនោះទេ ព្រោះ​វា​អាច​បង្ក​រោគ​នៅ​ទ្វារមាស។

២- តម​អាហារ ​

ពេល​មក​រដូ​វម្តងៗ​ស្រីៗ​យើង​បាត់បង់​ឈាម​ច្រើន ធ្វើ​ឲ្យ​អស់​កម្លាំង ដូច្នេះ​យើង​ត្រូវ​តែ​ញ៉ាំ​ទឹក និង​អាហារ​ដែល​មាន​ជីវជាតិ ជាពិសេស​អាហារ​មានជាតិ​ដែក​ឲ្យ​ច្រើន មិន​ត្រូវ​តម ឬ​មិន​ញ៉ាំ​អី​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ស្លេកស្លាំង គ្មាន​កម្លាំង​កំហែង។

៣- ប្រើ​ផលិតផល​ផ្តល់​ក្លិន

ដើម្បី​សម្អាត និង​បំបាត់​ក្លិន​មិន​ល្អ ស្រីៗ​យើង​មួយ​ចំនួន​តែង​ប្រើ​ផលិត​ដែល​មាន​ក្លិន​ក្រអូបៗ​យក​លាង​សម្អាត ឬបាញ់​ទ្វារមាស ការ​ធ្វើ​បែប​នេះ​អាច​រឹត​តែ​បង្ករោគនៅ​ទ្វារមាស ធ្វើ​ឲ្យរមាស់ ធំុក្លិនមិនល្អ ​ធ្លាក់​ស​​ ក៏​មាន។ យក​ល្អគួរ​តែ​លាង​សម្អាត​ទ្វារមាស​នឹង​ទឹក​ក្តៅ​ឧណ្ហៗ។

៤- រួមភេទ​ដោយ​មិន​បាន​ការពារ

គ្នា​យើង​មួយ​ចំនួន​តែងតែ​គិត​ថា ពេល​មក​រដូវ​ជា​ពេល​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​រួមភេទ ការ​គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ រួមភេទ​អំឡុង​ពេល​មក​រដូវ​អាច​មាន​កូន​បាន​ប្រសិន​បើ​រដូវស្រីៗ​មិន​ទៀង។

ឮក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]