ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះខ្មែរឡូត បានធ្វើការចុះផ្សាយ ជាមួយនឹងរឿងហេតុដែលមិនគួរឲ្យជឿ គឺតារាដ៏មានប្រជាប្រិយភាព អ្នកនាងផន សុផារី បានធ្វើការទម្លាយប្រាប់ថា នាងចាំជាតិ ដែលជាតិមុនគឺជាប្រុស។

ទន្ទឹមនឹងនេះដែល ក៏មានអ្នកគាំទ្រពិតជាជឿថាវា ជារឿងពិតមានមែន តែអ្នកខ្លះមិនចង់នឹងជឿនោះទេ។ ដូច្នោះនាពេលនេះ តារារូបនេះក៏បានធ្វើការLive វីដេអូ និយាយការពិតទាំងស្រុងដែលខ្លួនបានជួប កាលពីជាតិមុន ធ្វើឲ្យអ្នកស្តាប់ព្រឺសម្បុរទៅហើយ។

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ថា ជាតិមុននាងគឺជាប្រុស និងជាមេឃុំ បានស្លាប់ដោយសារតែការដាក់អំពើ ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតមិនបានប៉ុន្មានផង ក៏ស្លាប់ចោលប្រពន្ធនឹងកូន។ ខណៈពេលដែលស្លាប់នោះ នាងបានធ្វើការដើរទៅពន្យល់សុបិន្ត ទៅកាន់ម្តាយបង្កើតរបស់នាង ដើម្បីមកសុំរស់នៅជាមួយ ដែលនាងខំសុំ និងសន្យាជាមួយម្តាយថា នឹងមិនធ្វើឲ្យពិបាកនៅថ្ងៃមុខនោះទេ។

ចាប់ផ្តើមធំបន្តិច នាងក៏តែងតែសួរនាំពីលោកយាយម្នាក់ (ជាប្រពន្ធជាតិមុន) គ្រប់ពេល និងចង់ឲ្យម្តាយបង្កើតរបស់ខ្លួនទៅជួប ទិញរបស់របរប្រើប្រាស់ថ្មីៗឲ្យប្រពន្ធជាតិមុនរបស់ខ្លួន។ ដូច្នោះហើយទើបម្តាយនាងបានចាប់អារម្មណ៍ថា ពិតជាលោកតាដែលបានស្លាប់ពីជាតិមុនមែន ព្រោះទាំងការយល់សុបិន្ត សុំមកនៅជាមួយ និងក្រោយពេលនាងចាប់ជាតិ គឺហាក់ដូចជាស្រលាញ់ និងស្គាល់ដឹងគ្រប់រឿងពីលោកយាយម្នាក់នោះ។

គួរបញ្ជាក់ផងដែរថា ដោយសារតែជាតិនេះ នាងគឺជាស្រី ព្រោះថាកាលពីជាតិមុន នាងបានប្រាថ្នាចង់កើតជាស្រី ព្រោះតែធ្លាប់មានប្រពន្ធឆ្នាស់ ទើបមានចិត្តចង់កើតជាស្រីម្តង។ មិនត្រឹមតែប៉ុណ្ណោះ រយៈពេលដែលនាងស្លាប់ និងចាប់ជាតិមកថ្មីនេះ ទើបតែរយៈពេល២០ឆ្នាំប៉ុណ្ណោះ ពោលគឺស្លាប់ភ្លាមមកចាប់ជាតិភ្លាម ព្រោះតែមិនបានសាងបាប៕

សូមទស្សនាវីដេអូខាងក្រោម៖

អ្នកនាងផន សុផារី
អ្នកនាងផន សុផារី
អ្នកនាងផន សុផារី និងប្រពន្ធកាលពីជាតិមុន
អ្នកនាងផន សុផារី និងប្រពន្ធកាលពីជាតិមុន
ផ្នូររបស់អ្នកនាងផន សុផារី
ផន សុផារី បានរៀបរាប់ពីរឿងជាតិមុន
ផន សុផារី បានរៀបរាប់ពីរឿងជាតិមុន
ផន សុផារី បានរៀបរាប់ពីរឿងជាតិមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី