ហុងកុង៖ បុរសម្នាក់ ត្រូវបានហ្វេន Avengers វាយបែកមុខបែកមាត់ ព្រោះតែរូបគេនិយាយសាច់រឿងខ្លាំងៗប្រាប់មនុស្សម្នា (Spoil) ខណៈពេលពួកគេកំពុងតែតម្រង់ជួរទិញសំបុត្រមើលរឿង Avengers: Endgame

យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហេតុការណ៍នេះបានកើតកាលពីពេលថ្មីៗនេះ នៅក្នុងផ្សារទំនើប Causeway Bay ក្នុងទីក្រុងហុងកុង។

រូបភាពត្រូវបានបង្ហោះនិងចែកចាយពេញអ៊ីនធើណេត ដែលបង្ហាញឱ្យឃើញថា មនុស្សកំពុងតែវាយបុរសម្នាក់នេះ ឡើងបែកមុខបែកមាត់ និងហូរឈាមពេញហ្នឹង ព្រោះតែពួកគេមានការខឹងសម្បាយ៉ាងខ្លាំង គ្នាកំពុងតែតម្រង់ជួរទិញសំបុត្រមើល ស្រាប់តែពេលនោះបុរសម្នាក់នេះមិនដឹងជាឆ្កួតអ្វី ក៏ស្រែកលឺៗប្រាប់ឈុតសំខាន់ចុងក្រោយដល់ហ្វេនដែលបម្រុងទៅមើលទាំងនោះ។ មានអីលទ្ធផលចុងក្រោយ បានត្រឹមតែបែកមុខបែកមាត់ ហូរឈាម និងខ្មាសគេពេញហ្នឹង។

គួរឱ្យដឹងផងដែរ រឿង Avengers: Endgame គឺជារឿងតភាគពីរឿង Avengers: Infinity War កាលពីឆ្នាំមុន ហើយរឿងពិសេសមួយនេះ គឺជារឿងបញ្ចូលសាច់រឿងតៗគ្នារបស់រឿង ២១រឿងផ្សេងទៀត ហើយវាបានបន្តនិងរង់ចាំអស់រយៈពេល ១១ឆ្នាំទើបផលិតរឿងចុងក្រោយមួយនេះបាន។

ដូច្នេះ ចំពោះប្រិយមិត្តណាដែលបានមើលរឿងនេះរួច សូមមេត្តាកុំ Spoil ឬនិយាយសាច់រឿងនេះប្រាប់អ្នកដទៃធ្វើអ្វី ដើម្បីទុកឱ្យអ្នកដទៃមានការភ្ញាក់ផ្អើល រំភើប ក្តុកក្តួល សើចសប្បាយ និងអារម្មណ៍ពិសេសដូចជាអ្នកបានមើលជាលើកដំបូងដែរ។

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់ថាបុរសខាងលើនឹងទៅមន្ទីរពេទ្យឬក៏អត់នោះទេ ហើយសម្រាប់អ្នកដែលបានវាយបុរសម្នាក់នេះវិញ ក៏យើងពុំទាន់ដឹងថា តើច្បាប់នឹងដាក់ទោសពួកគេដែរឬក៏អត់នោះទេ៕ 

បុរសម្នាក់នេះ ត្រូវមហាជនវាយបែកមាត់ ព្រោះតែ Spoil រឿង Avengers: Endgame ប្រាប់គេមុខរោងកុន
Avengers: Endgame
Avengers: Endgame

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]