ជប៉ុន៖ អាងងូតទឹកមាសមួយ នៅភាគខាងត្បូងប្រទេសជប៉ុន គឺជាអាងដែលមានទម្ងន់ធ្ងន់ជាងគេបង្អស់លើពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយកំណត់ត្រាពិភពលោក «Guinness World Records» ។

អាងងូតទឹកធ្វើពីមាសសុទ្ធតម្លៃ ៧លានដុល្លារ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អាងទឹកមួយនេះ ត្រូវបានគេដាក់នៅឯសួនកម្សាន្ត Huis Ten Bosch Theme Park ក្នុងទីក្រុង Nagasaki ដែលមានទម្ងន់រហូតដល់ទៅ ១៥៤,២គីឡូក្រាម។ វាត្រូវបានធ្វើឡើងពីមាសសុទ្ធ ១៨ការ៉ាត់ ដោយចំណាយពេលអស់ ៨ខែ។ អាងងូតទឹកមាសនេះ មានអង្កត់ផ្ចិត ១៣០សង់ទីម៉ែត្រ និងមានជម្រៅ ៥៥សង់ទីម៉ែត្រ ដែលវាអាចផ្ទុកមនុស្សពេញវ័យ (ឬមនុស្សធំ) បាន២នាក់។

អាងទឹកមាស សម្រាប់ត្រាំស្ទីមបែបលក្ខណៈធម្មជាតិ (ឬ Hot Springs) មានទីតាំងនៅក្នុងសួនឧទ្យាន ឬសួនកម្សាន្តខាងលើ ដែលយកលំនាំស្ទាយ៍ដូចហូឡង់នេះ គឺពិតជាទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរណ៍ជាច្រើន ពិសេសភ្ញៀវទេសចរចិន និងកូរ៉េខាងត្បូងតែម្តង ដែលនិយមចូលចិត្តស្ទីមក្នុងអាងងូតទឹក។

អាងងូតទឹកធ្វើពីមាសសុទ្ធតម្លៃ ៧លានដុល្លារ

ប្រភពដដែលបន្តថា អាងងូតទឹកមាសដែលនាំមកនូវសំណាងល្អនេះ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ៨០០លានយ័ន ឬប្រមាណជាង ៧,១៥លានដុល្លារអាមេរិកឯណោះ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី សម្រាប់ការបើកដាក់ឲ្យដំណើរការនេះ ភ្ញៀវទេសចរអាចធ្វើការកក់ប្រើប្រាស់បាន (ត្រាំស្ទីមខ្លួន) លក្ខណៈជាឯកជនក៏បាន ចន្លោះយ៉ាងយូរ១០ម៉ោង ដែលក្នុងមួយម៉ោងនៃការជួល គឺមានតម្លៃ ៤៨ដុល្លារអាមេរិក។

ជាមួយគ្នានេះ ខាងសួនកម្សាន្ត Huis Ten Bosch ក៏បានលើកឡើងកាលពីថ្ងៃច័ន្ទ កន្លងទៅនេះដែរថា «អាងងូតទឹកមាសនេះ គឺអាងដ៏ល្អអស្ចារ្យជាងគេលើពិភពលោក ហើយពួកយើងក៏សង្ឃឹមថា អតិថិជនទាំងអស់នឹងរីករាយជាមួយនឹងការបង្កើននូវសំណាងល្អដល់ពួកគេផងដែរ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

អាងងូតទឹកធ្វើពីមាសសុទ្ធតម្លៃ ៧លានដុល្លារ
អាងងូតទឹកធ្វើពីមាសសុទ្ធតម្លៃ ៧លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]