អង់គ្លេស៖ ក្លិប Manchester City កំពុងបន្តឈរនៅលើកំពូលតារាង Premier League ក្រោយពីឈ្នះក្រុម Burnley ទាំងប្រផិតប្រផើយកាលពីយប់មិញនេះ។ គ្រាប់បាល់របស់ Sergio Aguero នៅនាទីទី៦៤ ជាគ្រាប់នាំសំណាង និងនាំ ៣ពិន្ទុសម្រាប់ Man City បើទោះបីជាខ្សែការពារ Matthew Lowton របស់ Burnley បានព្យាយាមទាត់ផ្តាច់ចេញយ៉ាងណាក្តី។ 

ការប្រកួតរវាង Burnley និង Man City
គ្រាប់បាល់ដែលបង្ហាញតាម Goal Line

បើមើលតាមវីដេអូខ្លីៗសារឡើងវិញបានបង្ហាញថា គ្រាប់បាល់នៅនាទីទី៦៤ ដែលជាការស៊ុតរបស់ខ្សែប្រយុទ្ធ Aguero នេះ បានចូលក្នុងសំណាញ់ទីប្រវែង ២៩.៥១មីល្លីម៉ែត្រទៅហើយ។ ក្រោយមក លទ្ធផលបានបន្តរក្សា ១-០ រហូតដល់ចប់ការប្រកួត និងបន្តក្តីសង្ឃឹមសម្រាប់ Man City ក្នុងការឈ្នះ Premier League ដោយត្រូវការឈ្នះតែ ២ប្រកួតចុងក្រោយតែប៉ុណ្ណោះ។ សូមជម្រាបថា ការប្រកួតចំនួន ២ចុងក្រោយរបស់ Man City និងត្រូវស្វាគមន៍ក្រុម Leicester City ក្នុងដី មុននឹងធ្វើដំណើតទៅសួរសុខទុក្ខក្រុម Brighton នៅសប្តាហ៍ចុងក្រោយនៃពានរង្វាន់ Premier League។

ដោយឡែក គូប្រជែងរបស់ Manchester City គឺ Liverpool នៅសល់ ២ប្រកួតចុងក្រោយក្នងដៃដូចគ្នា គឺត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Newcastle នៅសប្តាហ៍ទី ៣៧ និងទទួលស្វាគមន៍ក្រុម Wolve នៅសប្តាហ៍បញ្ចប់៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Burnley និង Man City
ការប្រកួតរវាង Burnley និង Man City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]