ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកជាបានដឹងហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយសានម៉ៅ បានធ្លាក់ខ្លួនឈឺក្នុងសភាពគួរឲ្យបារម្ភ អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលក្នុងនោះក៏មានការអាណិតអាសូរ ពីបណ្តាអ្នកគាំទ្រ និងអ្នកសិល្បៈជាច្រើន។

ជាក់ស្តែងប៉ុន្តែខែមុននេះ ក៏បានទទួលដំណឹងយ៉ាងល្អថា តារាប្រុសរូបនេះហាក់ដូចជាជាសះស្បើយហើយ ដែលលោកអាចដើរបាន និងនិយាយបានខ្លះៗ។ ក៏ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែកាលពីម្សិលមិញនេះ ក៏បានលេចនូវដំណឹងពីស្ថានភាពជំងឺរបស់លោកម្តងទៀត ដែលជំងឺបានរើឡើងវិញ ត្រូវចូលមន្ទីរពេទ្យ សង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។

មិនត្រឹមតែប៉ុណ្ណោះស្ថានភាពរបស់លោកពេលនេះ ពិតជាពិបាកខ្លាំង ព្រោះពេលនេះលោកមិនអាចនិយាយបាន បានត្រឹមតែងក់ក្បាល និងបង្ហូរទឹកភ្នែកដកដង្ហើមតាមរន្ធដែលចោះត្រង់បំពង់ក ដោយត្រូវរង់ចាំខែក្រោយវះកាត់ និងដេរបំពង់កទើបអាចសង្ឃឹមថាអាចនិយាយបានខ្លះវិញ ទាំងនេះបើយោងតាមពាក្យសម្តីលោកសុះ ម៉ាច បានបង្ហើបប្រាប់។

តាមរយៈដំណឹងមួយនេះ អ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលក្នុងចិត្ត និងអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលត្រូវមកធ្លាក់ខ្លួន ក្នុងស្ថានភាពជំងឺបែបនេះ ដូច្នោះហើយអ្នកគាំទ្រមានតែពាក្យជូនពរដល់លោក ឲ្យឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ កំពុងតែសម្រាកព្យាបាល
នាយសានម៉ៅ កំពុងតែសម្រាកព្យាបាល
នាយសានម៉ៅ កំពុងតែសម្រាកព្យាបាល
សាររបស់លោក សុះ ម៉ាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]