ភ្នំពេញ៖ អគារមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ៥បន្ទប់ នៅក្បែរខារ៉ាអូខេវ៉ាស៊ីនតោន ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង ១០៖០៥នាទី យប់ថ្ងៃអាទិត្យ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

នាយការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វ៉ាន់ថា បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ អគារមជ្ឈមណ្ឌលព្យាបាលភ្នែកកុមារ ហើយសមត្ថកិច្ច របស់លោកបានចុះជួយអន្តរាគមន៍ភ្លាមៗ ផងដែរ ព្រមទាំងបានជួយបាញ់ទឹកពន្លត់ទប់ស្កាត់ មិនឲ្យរាលដាលទៅទីតាំងផ្សេងនោះទេ។

ដោយឡែក អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសារ បានឲ្យដឹងថា សមត្ថកិច្ច របស់លោក ក៏បានចុះជួយ អន្តរាគមន៍នៅកន្លែងកើតហេតុផងដែរ ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនោះឡើយ ខណៈកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]