អាមេរិក៖ អ្នករាល់គ្នាភាគច្រើនប្រាកដជាស្គាល់តួអង្គ Iron Man ជាក់ជាពុំខាន។ លោកគឺជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងរឿង Avengers: Endgame ហើយលោកក៏ជាមនុស្សដំបូងគេបង្អស់ដែលចាប់ផ្តើមសម្តែងនៅក្នុងផលិតកម្ម MCU ផងដែរ។ បច្ចុប្បន្នលោកគឺជាតារាសម្តែងដ៏ល្បីម្នាក់ ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេក្នុងចំណោមតួអង្គ Avenger ដទៃទៀត។ ប៉ុន្តែបើនិយាយពីប្រវត្តិរបស់តារាសម្តែងវ័យ ៥៤ឆ្នាំរូបនេះវិញ ពិតជាជូរចត់ កំសត់ ក្តុកក្តួល ដល់ថ្នាក់យំបោកខ្លួនក៏មានដែរ។ ដូច្នេះថ្ងៃនេះយើងសូមនិយាយអំពីជីវប្រវត្តិរូបរបស់លោកជូនប្រិយម្នាក់ជ្រាបដូចខាងក្រោម៖

លោក Robert John Downey Jr.
លោក Robert John Downey Jr.

លោក Robert John Downey Jr. រហស្សនាម Iron Man កើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៦៥ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សព្វថ្ងៃលោកមានទឹកប្រាក់សរុបប្រមាណ ៣០០លានដុល្លារ។ 

កាលពីអាយុ ៦ឆ្នាំ លោកត្រូវបានឪពុកបង្កើតរបស់លោក បង្ខំលោកជក់គ្រឿងញៀន។ ដោយឪពុកបង្កើតរបស់លោកគឺជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីម្នាក់ ហើយបាន ជំរុញឱ្យកូនប្រើប្រាស់គ្រឿងញៀន។ ដូច្នេះពួកលោកអាចមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងឪពុកនិងកូន។

«វាប្រៀបដូចជាគាត់ព្យាយាមបង្ហាញក្តីស្រលាញ់របស់គាត់ ដាក់ខ្ញុំទៅតាមវិធីតែមួយគត់ដែលគាត់ដឹងតែប៉ុណ្ណោះ។» (សម្តីរបស់លោក Robert) 

ក្រោយមក នៅពេលឪពុកម្តាយលោកបានលែងលះគ្នា លោកក៏ផ្លាស់ទៅរស់នៅក្នុងរដ្ឋកាលីហ្វញ៉ា ជាមួយឪពុកលោក។ ពេលនោះលោកស្រវឹងខួប និងប្រើប្រាស់គ្រឿងញៀនរាល់យប់។

បន្ទាប់មក ព្រោះតែស្ថានភាពរបស់លោកមានភាពស្មុគស្មាញខ្លាំងពេក លោកក៏សម្រេចចិត្តថាឈប់រៀន ហើយក៏សម្រេចចិត្តថាបន្តអាជីពធ្វើជាតារាសម្តែង។ ពេលនោះលោកបានផ្តោតទៅលើការងារសម្តែងជាខ្លាំង ដោយលោកព្រមដើរតួគ្រប់យ៉ាងឱ្យតែមានគេជួលលោក ហើយលោកត្រូវបានជួលឱ្យសម្តែងនៅក្នុងកម្មវិធី Saturday Night Live។ ប៉ុន្តែពេលនោះកម្មវិធី Saturday Night Live មានការគាំទ្រតិចណាស់នៅក្នុងឆ្នាំនោះ ហើយដូច្នេះលោកក៏ត្រូវបានគេបញ្ឈប់ពីការងារសម្តែងនៅទីនោះ។ 

លោក Robert John Downey Jr.

យ៉ាងណាមិញ លោកមិនបានបោះបង់ចោលក្តីស្រមៃធ្វើជាតារាសម្តែងនោះទេ ពោលគឺលោកនៅតែបន្តស្វែងរកឱកាសនានាដើម្បីដើរតួ ហើយលោកបានចាប់យកឱកាសដើរតួតូចមួយនៅក្នុងរឿង Weird Science

លោក Robert John Downey Jr.

ក្រោយមកមនុស្សម្នាចាប់ផ្តើមស្គាល់លោកជាបន្តបន្ទាប់។ ក្នុងឆ្នាំ១៩៨៧ លោកក៏បានមានឱកាសដើរតួឯកមួយនៅក្នុងរឿង Less Than Zero ដែលគ្រានោះលោកដើរតួជាអ្នកញឿនថ្នាំ ហើយជីវិតតួអង្គម្នាក់នោះត្រូវបានធ្លាក់ខ្លួនយ៉ាងកំសត់។ ពេលនោះការសម្តែងរបស់លោកពិតជាល្អខ្លាំងមែនទែន ហើយមនុស្សម្នាចាប់ផ្តើមស្គាល់លោកកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែលោក Robert យល់ថា ពេលនោះលោកកំពុងតែដើរតួសម្តែងជាខ្លួនលោកផ្ទាល់ ហើយលោកក៏សម្រេចចិត្តថាទៅមណ្ឌលកែប្រែដើម្បីផ្តាច់គ្រឿងញៀន។

លោក Robert John Downey Jr.

ក្រោយមក លោកក៏អាចផ្តាច់គ្រឿងញឿននិងផ្តាច់ស្រាបានទៀត ដូច្នេះលោកត្រៀមខ្លួនរួចរាល់សម្រាប់ផ្តោតលើការងារបានហើយ។ ក្នុងឆ្នាំ១៩៩២ លោកក៏ត្រូវបានគេផ្តល់ឱកាសឱ្យដើរតួសម្តែងនៅក្នុងរឿង Chaplin ដែលពេលនោះលោកដើរតួជាតួអង្គសាក់ឡូ ឬ Charlie Chaplin។ ការសម្តែងនៅក្នុងរឿងនេះ ពិតជាល្អខ្លាំងទែនរហូតដល់លោកទទួលបានពានរង្វាន់ Oscar ថែមទៀត។

លោក Robert John Downey Jr.

ថ្វីបើទទួលបានជោគជ័យធំពិតមែន ប៉ុន្តែគ្រឿងញៀននៅតែតាមលងបន្លាចរូបលោកជានិច្ច។ លោកចាប់ផ្តើមប្រើប្រាស់គ្រឿនញៀនម្តងទៀត ហើយពេលនោះជីវិតរបស់លោកបានធ្លាក់ចុះដល់បាតម្តងទៀត។ ក្រោយមកមិនយូរប៉ុន្មាន លោកត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារជាច្រើនលើកច្រើនសា។

ប្រពន្ធរបស់លោកក៏ឆ្អែតចិត្តនឹងរូបលោក ដូច្នេះនាងក៏បានដាក់ពាក្យលែងលះជាមួយលោក និងបាននាំកូនចាក់ចេញពីជីវិតរបស់លោកយកតែម្តង។ ដោយអស់សង្ឃឹម បាក់ទឹកចិត្ត និងត្រូវការជំនួយជាខ្លាំង ដូច្នេះលោក Robert ក៏សម្រេចចិត្តថាចូលមណ្ឌលកែប្រែម្តងទៀត។

លោក Robert John Downey Jr.

«ចូលចងចាំថា ព្រោះតែជីវិតរបស់អ្នកធ្លាក់ចុះដល់បាត មិនប្រាកដថាអ្នកត្រូវតែនៅទីនោះរហូតនោះទេ។» (សម្តីរបស់លោក Robert)

ខណៈពេលនៅមណ្ឌលកែប្រែ លោកបានរៀនចេះតាំងសមាធិ យូហ្គា និងកុងហ្វូ និងបានជាសះស្បាយពេញបរិបូរណ៍ជាមួយនឹងការតាំងចិត្ត និងគោលដៅថ្មី មិនប្រើប្រាស់គ្រឿងញឿនទៀតទេ។

ប្រពន្ធទីពីររបស់លោកក៏បានប្រាប់លោកថា ត្រូវតែចេះគ្រប់គ្រងចិត្ត និងមិនឱ្យប្រើប្រាស់គ្រឿងញៀនម្តងទៀតទេ។ បើមិនដូច្នេះទេ លោកនឹងត្រូវបាត់បង់រូបនាងហើយ។ ពេលនោះលោកពិតជាបានតាំងចិត្តខ្ពស់ថាឈប់ប្រើប្រាស់គ្រឿងញៀនទៀតហើយ ហើយលោកពិតជាធ្វើបានពិតមែន។  

លោក Robert John Downey Jr. និងភរិយា

ការតស៊ូព្យាយាមរបស់លោកពិតជាបានសមិទ្ធផលពិតមែន ដោយនៅក្នុងឆ្នាំ២០០៨ លោកបានសម្តែងដើរតួធ្វើជា Tony Stark នៅក្នុងរឿង Iron Man ដែលរឿងនេះពិតជាល្បី និងបានផ្លាស់ប្តូរជីវិតរបស់លោកតាំងពីពេលនោះមក ហើយមនុស្សម្នានៅក្នុងពិភពលោកភាគច្រើន សុទ្ធសឹងតែស្គាល់រូបលោកតាំងតែពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ន។

បន្ថែមពីនេះនៅក្នុងជីវិតពិត លោកក៏ជា Superhero ដ៏ពិតប្រាកដម្នាក់ផងដែរ ពោលគឺលោកតែងតែចំណាយពេលទៅជួបក្មេងៗដែលមានជំងឺ ឬត្រូវការជំនួយជាដើម។ លោករមែងទៅលេងពួកគេនៅក្នុងមន្ទីរពេទ្យ ដើរតួជា Iron Man។ មានម្តង លោកក៏បានយកដៃសិប្បនិម្មិតឱ្យក្មេងប្រុសម្នាក់នៅក្នុងមន្ទីរពេទ្យផងដែរ។

រឿងរ៉ាវរបស់លោក Robert បានបង្រៀនយើងថា មិនថាជីវិតយើងជួបនូវឧបសគ្គអ្វីនោះទេ សូមកុំអស់សង្ឃឹម និងបោះបង់ចោលខ្លួនឯងឱ្យសោះ។ លោកគឺជាភស្តុតាងរស់ពិតៗដែលសបញ្ជាក់ឱ្យយើងឃើញថា មិនថាយើងធ្លាប់ធ្វើខុសអ្វីនោះទេ យើងនៅតែអាចផ្លាស់ប្តូរជីវិតរបស់យើងឱ្យបានល្អប្រសើរវិញ ដរាបណាយើងមានការតាំងចិត្តខ្ពស់ និងព្យាយាមឱ្យអស់ពីសមត្ថភាព៕ 

សូមទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

លោក Robert John Downey Jr.
លោក Robert John Downey Jr.
លោក Robert John Downey Jr.
លោក Robert John Downey Jr.
លោក Robert John Downey Jr. ទៅសួរសុខទុក្ខក្មេងដែលមានជំងឺនៅមន្ទីរពេទ្យ
លោក Robert John Downey Jr. ទៅសួរសុខទុក្ខក្មេងដែលមានជំងឺនៅមន្ទីរពេទ្យ
លោក Robert John Downey Jr. ទៅសួរសុខទុក្ខក្មេងដែលមានជំងឺនៅមន្ទីរពេទ្យ

ប្រភព៖ Wikipedia

ប្រភព៖ Thefamouspeople

ប្រភព៖ Biography.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]