ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងថៃដ៏ល្បីនាង Baifern បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ជ្រួលច្របល់យ៉ាងខ្លាំង ក្រោយឃើញរូបថតមួយសន្លឹករបស់នាង មានសភាពខុសប្លែក ដោយមានស្នាមជាំពេញមុខ ដែលធ្វើឲ្យគ្រប់គ្នាគិតថា នាង Baifern កំពុងតែកែសម្រស់របស់ខ្លួនបន្ថែម ទើបធ្វើឲ្យមុខរបស់នាងទៅជាបែបនេះ។

យ៉ាងណាមិញ ខណៈពេលដែលបញ្ហានេះកំពុងតែវឹកវនៅលើបណ្តាញសង្គម ស្រាប់តែមានការបកស្រាយមួយបានលេចឡើង ដើម្បីស្រាយចម្ងល់របស់មហាជនថា ស្នាមជាំនៅលើមុខរបស់នាង Baifern មិនមែនជាស្នាមជាំដោយសារតែកែសម្ផស្សនោះទេ ប៉ុន្តែវាគ្រាន់តែជាការ Make Up សម្រាប់ថតរឿងថ្មីដែលនាងត្រូវដើរតួជានារីកែភេទតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនក៏ជាអ្នកគាំទ្រ បានធូរចិត្តបន្តិច ព្រោះគ្រប់គ្នាពិតជាមិនចង់ឲ្យនាងមានការកែកុនអ្វីបន្ថែម លើសម្រស់របស់នាង ឲ្យលើសពីនេះទៀតនោះទេ។

គួររម្លឹកផងដែរថា សម្រាប់រឿងថ្មីរបស់ Baifern ដែលដើរតួជានារីកែភេទនេះដែរ នឹងចាក់បញ្ជាក់ក្នុងពេលឆាប់ៗ នៅលើប៉ុស្តិ៍លេខ ៣១៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Baifern
Baifern
Baifern
Baifern
រូបដែលធ្វើឲ្យអ្នកគាំទ្រយល់ច្រឡំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]