ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងនាយតាក់ស៊ី បានសម្រេចចិត្តលះបង់ប្រពន្ធ និងកូន ដើម្បីទៅបួសជារៀងរហូត ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តូល និងសោកស្តាយចំពោះស្នាដៃសមត្ថភាពរបស់លោកយ៉ាងខ្លាំង។

ខណៈពេលដែលស្វាមីត្រូវឃ្លាតឆ្ងាយ ចិត្តជាភរិយាតារាកំប្លែងនាងភីម បានធ្វើការបង្ហោះសារទុក្ខសោកប៉ុន្មានថ្ងៃមកហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន នឹកអាណិតដល់រូបនាងជាខ្លាំង ដែលបានដើរតួជាម្តាយ និងឪពុកផង ស្របពេលដែលប្តីលែងនៅជិត។

ដោយក្នុងនោះនាង បានធ្វើការរៀបរាប់ក្នុងអត្ថន័យសារដ៏ខ្លី តែមានន័យជ្រៅយ៉ាងដូច្នោះថា៖«បើពេលវេលាអាចដើរថយក្រោយបាន.......សម្រាប់យើងទាំងពីរតើវា........យ៉ាងណាទៅ ?»។

តាមរយៈសារដ៏ខ្លី ដែលនាងបានបង្ហោះ អ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមលើកទឹកចិត្តដល់នាង ដើម្បីឲ្យមានកម្លាំងចិត្តមើលថែ កូនបន្តទៅទៀតថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាកំប្លែងនាយតាក់ស៊ី
តារាកំប្លែងនាយតាក់ស៊ី
តារាកំប្លែងនាយតាក់ស៊ី
តារាកំប្លែងនាយតាក់ស៊ី
តារាកំប្លែងនាយតាក់ស៊ី និងគ្រួសារ
សារភរិយា នាយតាក់ស៊ី ខណៈលោកចេញទៅបួស
សារភរិយា នាយតាក់ស៊ី ខណៈលោកចេញទៅបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី