កូរ៉េខាងត្បូង ៖ Lee Know ដែលបច្ចុប្បន្ន ជាសមាជិកក្រុម Stray Kids ត្រូវបានគេស្គាល់ថា ជាអតីតក្រុមរាំបម្រុងទុក របស់ BTS ដែលលោកក៏ធ្លាប់បានបង្ហាញខ្លួន ជាអ្នករាំ នៅលើឆាកជាមួយ BTS កាលពីកំឡុងឆ្នាំ ២០១៧ ក្នុងការសម្ដែង បទចម្រៀង Rainism របស់ Rain។

ប៉ុន្តែពេលនេះ Lee Know លែងជាអ្នករាំបម្រុងទុក ឬអ្នករាំអមឆាក ដូចពីមុនទៀតហើយ។

ថ្មីៗនេះ រូបភាពមួយសន្លឹក ដែលបានបង្ហាញថា Lee Know កំពុងតែអង្គុយនៅក្បែរ Jimin និង V សមាជិកក្រុម BTS បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំង។

ពួកគេស្រាប់តែ មានអារម្មណ៍ថា មានមោទនភាពយ៉ាងខ្លាំង ទៅលើ Lee Know ដោយសារតែ ការខិតខំប្រឹងប្រែងរបស់លោក ទីបំផុតលោកអាចកែប្រែខ្លួនឯង ពីការឈរក្បែរ BTS ក្នុងនាមជា អ្នករាំធម្មតាៗម្នាក់ ប៉ុន្តែពេលនេះ Lee Know បង្ហាញខ្លួននៅក្បែរ BTS ម្ដងទៀត ក្នុងនាមជា សមាជិកក្រុម Stray Kids ដ៏ល្បីម្នាក់ របស់ផលិតកម្ម JYP Entertainment។ 

ទាំងនេះគឺសុទ្ធសឹងតែ ទទួលបានមកពី ការខិតខំប្រឹងប្រែង ហ្វឹកហាត់ និងការចាប់យកឱកាស ដើម្បីបង្ហាញឲ្យគ្រប់គ្នាបានដឹង បានឃើញពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន រហូតសម្រេចក្ដីស្រមៃ ក្លាយជាតារា ដូចជាពេលបច្ចុប្បន្ននេះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Lee Know
រូបភាព Lee Know
រូបភាព Lee Know
រូបភាព Lee Know
រូបភាព Lee Know និង BTS
រូបភាព Stray Kids

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]