ថៃ៖ តារាសម្តែងប្រុសសម្បុរស្រអែមលោកGreat Warintorn បានបើចិត្តនិយាយពីរៀងរ៉ាវបេះដូងរបស់ខ្លួនឲ្យបានដឹងថា ពេលនេះលោកមានម្ចាស់បេះដូងរួចរាល់ហើយគ្រាន់តែ មិនទាន់បញ្ចេញមុខជាសាធារណៈតែប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហានេះអ្នកគាំទ្រឆ្ងល់ថាហេតុអ្វីបានជា Great ត្រូវលាក់បាំង ខណៈពេលដែលមិត្តភក្តិជិតស្និទ្ធរបស់លោកនៅក្នុងវិស័យសិល្បៈ ដូចជាលោកJames Jirayu និងលោកAlek Teeradetch សុទ្ធតែបង្ហាញមុខគូស្នេហ៍រួចរាល់មកហើយ។

ជាក់ស្តែងដោយយោងតាម បទសម្ភាសន៍មួយ Greatបានបកស្រាយចំពោះរឿងនេះយ៉ាងដូច្នោះថា៖

« ជាធម្មតាខ្ញុំមិនចូលចិត្តផុសរូបបែបនេះស្រាប់ទៅហើយ ខ្ញុំមិនដឹងថាមានអ្វីត្រូវបង្ហាញនោះទេ។ ប្រសិនបើខ្ញុំផុសរូបនៅក្នុងអ៊ីនស្តារក្រាម ខ្ញុំពិតជាមានអារម្មណ៍ថាអៀនណាស់។ ម្យ៉ាងវិញទៀតខ្ញុំមិនទាន់បានណែនាំឲ្យក្រុមគ្រួសារខ្ញុំស្គាល់នៅឡើយទេ ខ្ញុំគិតថាចាំឲ្យទំនាក់ទំនងស្នេហា ខ្ញុំរឹងមាំជាងនេះចាំបង្ហាញជាសាធារណៈតែម្តង»៕​

លោកGreat Warintorn
លោកGreat Warintorn
លោកGreat Warintorn
លោកGreat Warintorn
លោកGreat Warintorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]