អង់គ្លេស៖ អស់រយៈពេល៣ឆ្នាំក្រោយការកាត់ចេញពី Premier League កាលពីចុងរដូវកាល ២០១៥-២០១៦ ពេលនេះក្លិប Norwich City បានត្រឡប់មកកាន់ក្របខណ្ឌកំពូលរបស់អង់គ្លេសនេះសាជាថ្មីម្តងទៀត ក្រោយឈ្នះក្រុម Blackburn Rover នៅក្របខណ្ឌទី២ EFL Championship។

ក្រុម Norwich City នឹងត្រូវការតែមួយពិន្ទុទៀតតែប៉ុណ្ណោះទល់នឹង Aston Villa នាសប្តាហ៍ទី៤៦ ដែលជាសប្តាហ៍ចុងក្រោយរបស់ក្របខណ្ឌ Championship ដើម្បីក្លាយជាជើងឯកលីគទី២នេះ។ 

យ៉ាងណាមិញ Aston Villa ក៏មិនមែនជាក្រុមដែលងាយស្រួលប៉ុន្មានដែរ ខណៈដែលបច្ចុប្បន្ន Aston Villa ដែលជាក្រុមត្រូវកាត់ចោលដំណាលគ្នាជាមួយ Norwich កាលពីឆ្នាំ ២០១៦ កំពុងឈរនៅលេខ៤ និងត្រូវប្រជែងជាមួយក្រុមលេខ ៣ Leed United នៅថ្ងៃអាទិត្យនេះផងដែរ៕

ទិដ្ឋភាពនៃការឡើងទៅកាន់ Premier League របស់ Norwich City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]