ចិន៖ ជីវិតគូតែងតែផ្អែមល្ហែម ដូចជាតារាសម្តែងស្រី Yang Mi និងស្វាមី លោក Hawick Lau ដែលជាតារាសម្តែងដូចគ្នា គេមិនដែលគិតថា ពួកគេ នឹងដល់ពេលវេលាបញ្ចប់ លែងលះគ្នា យ៉ាងដូច្នោះទេ។ 

ប៉ុន្តែទោះបីជាយ៉ាងណា ពេលនេះគ្រប់យ៉ាង ក៏បានចប់សព្វគ្រប់ ដោយអ្នកទាំងពីរ បានដើរផ្លូវផ្សេងគ្នា ចាប់តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ ហើយចំណែកកូន ជាចំណងដៃអាពាហ៍ ពិពាហ៍របស់ពួកគេ ក៏នាង មិនចិត្តកំណាន់ ក្នុងការឲ្យអតីតស្វាមី ទៅលេងផងដែរ។

ជាមួយគ្នានោះ បើងាកមើលសកម្មភាពបច្ចុប្បន្ន របស់នាង និង លោក ក្រោយពីលែងលះគ្នា គេសង្កេតឃើញថា ពួកគេ មានការងារមមាញឹក ក្នុងការងារសិល្បៈមិនចាញ់គ្នា ដោយនាង ឧស្សាហ៍ឡើងចុះប្រទេសក្រៅ ក្នុងកម្មវិធីធំៗ។ ជាពិសេស រាល់ពេលទំនេរ​ នាងតែងតែ ហាត់ប្រាណ មើលថែសុខភាព​ សម្រស់របស់នាងជាប្រចាំ បើទោះបីជា វ័យរបស់នាង កាន់តែជ្រេ និងមានកូនក្នុងបន្ទុកក៏ដោយ ក៏នាងមិនអាចបណ្តោយឲ្យសម្ផស្សរបស់នាង ធ្លាក់ចុះបានដែរ។ រីឯ លោក Hawick Lau ក៏ជាប់ថតរឿង ជាមួយនឹងតួឯកស្រីដ៏សែនស្អាតមួយរូប។

ចំណុចទាំងអស់នេះ បានធ្វើឲ្យហ្វេន មានការសរសើរដែលរូបនាង នៅតែយកសុខភាព សម្រស់ជារឿងសំខាន់ ថ្វីបើ នាងមានបញ្ហាដ៏សែនតឹងទ្រូង នៅក្នុងជីវិតគ្រួសាររបស់នាងក៏ដោយ៕

កាលនៅស្រលាញ់គ្នា
កាលនៅស្រលាញ់គ្នា
Yang Mi
Yang Mi
Yang Mi
Hawick Lau កំពុងថតកុន
Hawick Lau កំពុងថតកុន
Hawick Lau កំពុងថតកុន
Hawick Lau កំពុងថតកុន
Hawick Lau កំពុងថតកុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]