ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ បង្ហោះរូបភាពមួយសន្លឹកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយភ្ជាប់ជាមួយសារយ៉ាងច្រើន។

ក្នុងនោះ អ្នកនាង យក់ ថិតរដ្ឋា បានសរសេរសារយ៉ាងដូច្នេះថា៖ “ជូនពរខ្លួនឲ្យឆាប់ជាដើម្បីនៅមើលថែសំណព្វទាំងពីរឲ្យបានយូរ am strong Forever !អរគុណប្អូនស្រី Theary Ingvithyea Ingvithyeaដែលតែងតែនៅក្បែរនិងមើលថែបងស្រីកំពូលឆ្នាស់មាត់ដាចម្នាក់នេះណាណប់”

យ៉ាងណាក្តី ក្រោយពីឃើញសារបែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងសម្តែងក្តីព្រួយបារម្ភចំពោះនាង។ ម៉្យាងវិញទៀត ចំពោះស្ថានភាពជំងឺរបស់អ្នកនាង យក់ ថិតរដ្ឋា ទៅជាយ៉ាងណានោះ អ្នកគាំទ្រមិនទាន់បានជ្រាបច្បាស់នោះទេ ព្រោះមិនទាន់មានការឆ្លើយតបណាមួយ ពីសាមីខ្លួន ទៅកាន់អ្នកគាំទ្រ នៅលើបណ្តាញសង្គមនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
សាររបស់ យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា