(ភ្នំពេញ)៖ តារាប្រុសលោក ប៊ុត ស៊ីហា ដែលជាអតីតម្ចាស់ពានរង្វាន់ «The Voice Cambodia» រដូវកាលទី១ ត្រូវបានមហាជនសម្គាល់ឃើញថា វត្តមានរបស់លោក ហាក់ស្ងាប់ស្ងាត់ពីវិស័យសិល្បៈ ខណៈចេញមកមួយភ្លែតក៏បាត់ទៅវិញ។ យ៉ាងណាមិញ ក្រោយកែប្រែខ្លួន ចាកឆ្ងាយពីគ្រឿងញៀន លោក ប៊ុត សីហា ក៏ត្រូវបានទស្សនិកជនដឹងថា បានប្រឡប់មកជាថ្មី ជាមួយនឹងស្នាដៃចម្រៀងពិរោះៗមួយចំនួន ក្នុងផលិតកម្ម មរតក មេឌៀ ហើយរឹតតែពិសេស ថ្មីៗនេះ លោកបានបញ្ចេញនូវចម្រៀងមួយបទ ក្រោមចំណងជើងថា «បងមិនទាន់ចាស់ទេ» ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ជាការកត់សម្គាល់ ទោះបីជាមិនមានភាពល្បីល្បាញដូចតារាដទៃ និងមិនសូវលេចធ្លោរខ្លាំងក្នុងសង្គមសិល្បៈក្តី តែរាល់ចម្រៀងរបស់លោក ប៊ុត សីហា ចេញមកម្តងៗ គឺទទួលបានការគាំទ្រពីមហាជន អាចនិយាយបានថា ទាំងនេះដោយសារតែទឹកដមសំនៀងរបស់លោក ពិរោះ និងបទចម្រៀងមានខ្លឹមសារ ត្រូវនឹងសាច់រឿងទស្សនិកជនមួយចំនួន ក្នុងប្រទេសបទមនោសញ្ចេតនាផងនោះ។ បន្ថែមពីនេះ ក្នុងចម្រៀងថ្មី «បងមិនទាន់ចាស់ទេ» ចេញទើបតែបាន២ថ្ងៃប៉ុណ្ណោះ មានចំនួនអ្នកចូលស្តាប់ក្នុង YouTube កើនឡើងរហូត ដោយភ្ជាប់ជាមួយនឹងមតិកោតសរសើរពីទឹកដមសំនៀងរបស់លោក ប៊ុត សីហា ទៀតផង។

តោះ! ចង់ដឹងថាសំនៀង របស់ លោក ប៊ុត សីហា ពិរោះកម្រិតណានោះ សូមរីករាយស្តាប់ទាំងអស់គ្នា៖

ប៊ុត​ សីហា
ប៊ុត​ សីហា
ប៊ុត​ សីហា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា