ចង់ឱ្យផ្ទៃមុខស្អាតស្រស់ថ្លា វាមិនមែនជាបញ្ហានោះទ ឱ្យអ្នកព្យាយាមថែរក្សាស្បែកជាប្រចាំ និងមានរូបមន្តលាបស្បែកឱ្យមានប្រសិទ្ធភាពផងដែរ ដោយការប្រើប្រាស់វិធីធម្មជាតិល្អចំពោះស្បែកខ្លាំងណាស់ ថែមទាំងចំណាយលុយតិច និងមិនប៉ះពាល់ដល់សុខភាពស្បែកទៀត។

ដូច្នេះថ្ងៃនេះយើងខ្ញុំ នឹងណែនាំពីវិធីធ្វើជែលលាបមុខបែបធម្មជាតិដែលជួយឱ្យស្បែកស្អាតស្ទើរតែមិនគួរឱ្យជឿ ដោយប្រើប្រាស់រូបមន្តងាយៗ២វិធី ដូចជា៖

ស្បែកស្អាត

វិធីទី១៖ ជែលលាបមុខពីប៉េងប៉ោះ

គ្រឿងផ្សំ

- ទឹកប៉េងប៉ោះស្រស់ៗ (យកប៉េងប៉ោះកិន ឬច្របាច់ច្រោះយកទឹក)

- ជែលប្រទាលកន្ទុយក្រពើ

- គ្រាប់វីតាមីន E (រកងាយបាននៅឱសថស្ថាននានា)

ការអនុវត្ត៖

- ប្រើទឹកប៉េងប៉េង ៥ ទៅ៦ស្លាបព្រាបាយ លាយជាមួយនឹង ជែលប្រទាលកន្ទុយក្រពើ ៣ ទៅ៤ស្លាបព្រា និងច្របាច់ប្រេងគ្រាប់វីតាមីន E ១គ្រាប់ចូលទៅ រួចកូរចូលគ្នាឱ្យសព្វ រួចច្រកក្នុងក្រឡ ឬដបបិទមាត់ជិតទុកសម្រាប់ប្រើប្រាស់ជាការស្រេច ដោយអ្នកអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេល ១សប្តាហ៍។

- អ្នកអាចយកជែលនេះមកលាបគ្រប់ទីកន្លែងលើស្បែក ទាំងផ្ទៃមុខ ក ប្រអប់ដៃ ស្បែកដងខ្លួន ទុករយៈពេល ៣នាទី ទៅ ៥នាទី ចាំលាងទឹកចេញវិញ ។

ជែលលាបមុខពីប៉េងប៉ោះ
ជែលលាបមុខពីប៉េងប៉ោះ

វិធីទី២៖ ជែលលាបមុខពីស្ត្រូប័រី

គ្រឿងផ្សំ

- ផ្លែល្ហុង

- ផ្លែស្ត្រូប័ររី

- ទឹកដោះគោជូរ

- ទឹកឃ្មុំ

ការអនុវត្ត

- ចិតផ្លែល្ហុងជាដុំៗ យក ៣ ទៅ៤ដុំ លាយជាមួយនឹង ផ្លែស្ត្រូប៏រី ២ ទៅ៤ផ្លែ រួចកិន ឬក្រឡុកឱ្យហ្មត់

- បន្ទាប់មកលាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ

- ជាចុងក្រោយអ្នកអាចរក្សាទុកក្នុងកែវ ឬក្រឡបិទមាត់ជិត ទុកក្នុងទូទឹកកកប្រើប្រាស់បាន១អាទិត្យ។

- អ្នកអាចយកជែលនេះលាបលើផ្ទៃមុខ ឬស្បែកដែលមានបញ្ហាទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ពេលវាស្ងួតជូតនឹងក្រណាត់ស្អាតសើមជាការស្រេច។

ជែលលាបមុខពីស្ត្រូប័រី
ជែលលាបមុខពីស្ត្រូប័រី

# គុណប្រយោជន៍

- ជួយឱ្យស្បែកស្រស់ថ្លា លូតតលាស់ល្អ ទន់ រលោង ម៉ដ្ឋខៃ ព្រមទាំងក្មេងជាងវ័យ

- ជួយផ្តល់សំណើមឱ្យស្បែក មានសភាពម៉ដ្ឋស្អាត កម្ចាត់ស្នាមនានាលើស្បែក ទាំងការរលាកដោយកម្តៅថ្ងៃ ស្នាមជាំ អុចខ្មៅ

- ប្រឆាំង និងការពារការរលាក ឬប្រតិកម្មស្បែកផ្សេងៗ ព្រមទាំងជួយឱ្យសាច់ចាំ ក្មេងជាងវ័យ

- ការពារ និងព្យាបាលបញ្ហាមុខមុនផ្សេងៗ ព្រមទាំងជួយបង្រួមរន្ធញើសដែលរីកធំ

- ជួយបន្តឹងស្បែកមុខឱ្យតឹងណែន បំបាត់ភាពយារធ្លាក់ និងកម្ចាត់ស្បែកចាស់ជ្រីវជ្រួញផងដែរ៕

ស្បែកស្អាត

កុំភ្លេចសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]