សៀមរាប៖ ប្រាកដជាមានប្រិយមិត្តជាច្រើន បានស្គាល់ពីតារាសម្តែង និងជាតារាចម្រៀងប្រុសរូបសង្ហា ខ្ពស់ស្រឡះ សាច់ដុំធំៗ លោក រតនៈ ពិសិដ្ឋ ជាក់ជាមិនខាន ដែលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពក្នុងសង្គមសិល្បៈ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន។

ជាការពិតណាស់ លោក រតនៈ ពិសិដ្ឋ ហាក់បីជាជោគជ័យខ្លាំងមែនទែន នៅលើវិថីសិល្បៈ នាពេលបច្ចុប្បន្ននេះ ទាំងអាជីពជាពិធីករ និងអាជីពជាតារាចម្រៀងរបស់លោក។ ពិសេស លោកក៏តែងត្រូវបានមហាជនជាច្រើន សង្កេតឃើញតែងមានដំណើរកម្សាន្តជារឿយៗ ​​​​​​នៅឯក្រៅប្រទេសផងដែរ។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាប្រុស លោក រតនៈ ពិសិដ្ឋ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីការសែនព្រេនរបស់លោក នៅលើទឹកដីខេត្តសៀមរាប យ៉ាងភ្ញាក់ផ្អើលតែម្តង។ 

ជាក់ស្តែង នៅក្នុងនោះគេឃើញថា តារាសម្ដែងប្រុសរូបសង្ហានេះ បានរៀបចំគ្រឿងដង្វាយ ក្នុងការបួងសួងសែនព្រេនរបស់ខ្លួន ជាមួយនឹងជ្រូកខ្វៃរហូតដល់ទៅ ១០ក្បាល ឯណោះ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តលាន់មាត់គ្រប់ៗគ្នាតែម្តង។

ផ្អែកតាមគណនីហ្វេសប៊ុកដដែល លោកក៏បានសរសេររៀបរាប់ដែរថា៖

«មកដល់យប់សែនទាំងយប់ជ្រូក១០ក្បាល សូមអោយក្តីប្រាថ្នាកូនចៅបានបានសម្រេច» ។

បើទោះបីជាយ៉ាងណាក្តី ការសែនជ្រូករហូតដល់ទៅ ១០ក្បាល របស់លោក រតនៈ ពិសិដ្ឋនេះ ត្រូវបានគេដឹងថា សែនដើម្បីរឿងរកស៊ីរបស់លោកផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ
រតនៈ ពិសិដ្ឋ សែនព្រេន ជ្រូក១០
រតនៈ ពិសិដ្ឋ សែនព្រេន ជ្រូក១០
រតនៈ ពិសិដ្ឋ សែនព្រេន ជ្រូក១០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ