ប្រសិនបើ​គភ៌​ស្ថិត​នៅ​ក្នុង​ករណី​ទាំង​នេះ ម៉ាក់​ៗ​កំពុង​តែ​ពពោះ​គួរ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ ព្រោះ​ពេទ្យ​មិន​អាច​បន្ត​ទុក​ទៀត​ឡើយ។ ចំពោះ​មូលហេតុ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅប្រាប់​ឲ្យ​ដឹង​ថា ករណី​ខ្លះ​បើ​នៅ​បន្ត​ទុកអាច​បណ្ដាលឲ្យ​យើង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

១- គភ៌មិន​ប្រក្រតី

ប្រសិនបើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា កូន​ក្នុង​ផ្ទៃ​មិន​អាច​លូតលាស់ គ្មាន​អវយវៈ​ពេញលេញ ទឹកដក់​ក្នុង​ខួរក្បាល ជំងឺ​ដោនស៊ីនដ្រូ មាន​ក្បាល​ធំ អត់​ខួរក្បាល គ្រឿង​ក្នុង​លាត​ចេញ​មក​ក្រៅ ឬ​ហ្សែន​ខុស​ធម្មតា​ជាដើម គឺ​តម្រូវ​ឲ្យ​យក​ចេញ​តែម្ដង។

២- ម៉ាក់​ៗ​បង្ក​រោគ

ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​ឆ្លង​មេរោគ​មួយ​ចំនួន​ដូចជា អុតស្វាយ កញ្ជ្រឹល ស្អូច ជំងឺតុកសូប្លាសម៉ូសុីស ​គ្រូពេទ្យ​មិនតម្រូវ​ឲ្យ​ទុក​កូន​ត​ទៅ​ទៀត​ដែរ។

៣- គភ៌​ក្រៅ​ស្បូន

ត្រូវ​តម្រូវ​ឲ្យ​វះកាត់​ជា​បន្ទាន់ ព្រោះ​គភ៌​មិន​អាច​លូតលាស់​បាន​ឡើយ ហើយ​បើ​គភ៌​វិវត្ត​ធំ​ទៅ​ៗ​អាច​បណ្ដាល​ឲ្យ​បែក​ហូរឈាម​ពេញ​ពោះ​ ហើយ​ម៉ាក់​ៗ​អាច​នឹង​​ស្លាប់​ប្រសិនបើ​ទុក​រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។

៤- កូន​ពង

ចំពោះ​ម៉ាក់​ៗ​ដែល​មាន​ប្រភេទ​កូន​ពង​ ​កើត​ពី​លទ្ធផល​ភាព​មិន​ប្រក្រតី​នៃ​ការ​បង្ក​កំណើត ក៏​ពេទ្យ​ឲ្យ​យក​ចេញ​ដែរ។ កូន​ពង គឺជា​កញ្ចុំ​តូច​ៗ​ជាច្រើន​ប្រៀប​ដូចជា​ចង្កោម​ផ្លែ​ទំពាំងបាយជូរ។

៥- គភ៌​ស្លាប់​ក្នុង​ស្បូន

ក្នុង​ករណី​នេះ ម៉ាក់​ៗ​គឺ​ត្រូវតែ​យក​កូន​ចេញ​ភ្លាម​ៗ​តែម្ដង ព្រោះ​បើ​ទុក​យូរ​អាច​ប៉ះពាល់​ចំពោះ​សុខភាពម្តាយ ឬអាចគ្រោះ​​ថ្នាក់​បាត់បង់​ជីវិតម្តាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]