ភ្នំពេញ៖ ក្រោយពីតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ខ្ញុង បានចាប់ដៃគ្នាសាងជីវិតគ្រួសារ ជាមួយនឹងលោក កៃ ដ ដែលមានអាជីពជាអ្នកកំប្លែងដូចគ្នានោះ ឃើញថាមានសុភមង្គលខ្លាំងមែនទែន ព្រមទាំងទទួលបានការគាំទ្រពីសំណាក់មហាជនច្រើន បូករួមទាំងលើវិថីសិល្បៈផងដែរ ។

បន្ថែមលើនេះ ជីវិតប្ដីប្រពន្ធអ្នកទាំងពីរនេះ ក៏ត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជា ជោគជ័យខ្លាំងជាមួយនឹងរបររកស៊ីរបស់ពួកគេ ដោយទទួលបានការគាំទ្រជាច្រើនថែមទៀតផង។ 

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងស្រី អ្នកនាង ខ្ញុង ត្រូវជាភរិយារបស់លោក កៃ ដ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលតែម្តង។ 

ផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថា អ្នកនាង ខ្ញុង និងលោក កៃ ដ ដែលជាប្តីប្រពន្ធនេះ បានប្រលែងលេងជាមួយគ្នា បង្ហាញភាពផ្អែមល្ហែម ដោយមើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំង មិនចាញ់គូស្នេហ៍ក្មេងៗនោះទេ ៕

តោះដើម្បីជ្រាបច្បាស់ ទស្សនារូបភាពទាំងអស់គ្នាណា៖

អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង និងលោក កៃ ដ
អ្នកនាង ខ្ញុង និងលោក កៃ ដ
អ្នកនាង ខ្ញុង និងលោក កៃ ដ
អ្នកនាង ខ្ញុង និងលោក កៃ ដ
អ្នកនាង ខ្ញុង និងលោក កៃ ដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង