ភ្នំពេញ៖ ក្រោយពីជោគជ័យទៅលើការលក់ស្មាតហ្វូនកម្រិតបង្គួរត្រកូល Y របស់ខ្លួននៅលើទីផ្សាររួចមក ដើម្បីពង្វាតទីយកទីផ្សារបន្ថែមទៀតក្រុមហ៊ុន vivo នឹងគ្រោងនាំយកស្មាតហ្វូនត្រកូល Y ជំនាន់ក្រោយម៉ូឌែល Y93 ចូលក្នុងទីផ្សារកម្ពុជានៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

Y93 ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ vivo

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93 ៖

- មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
- ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
- មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
- ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
- ថ្ម: 4030 mAh

ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើវានោះអាចត្រៀមចាប់ពីពេលនេះបាន។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលទៅក្នុងទីផ្សារក្នុងពេលឆាប់ៗជាមួយនឹងជម្រើសពណ៌ខ្មៅកាត់ស្វាយ (Starry Black) និងខៀវកាត់ទឹកសមុទ្រ (Ocean Blue)៕

Y93 ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ vivo
Y93 ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ vivo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]