ថៃ៖ បើនិយាយពីតារាសម្តែងស្រី Chompoo Araya ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ ព្រោះនាងមានឈ្មោះបោះសម្លេងខ្លាំងទាំងក្នុង និងក្រៅប្រទេស។ ជាពិសេសនាងថែមជាតារាស្រី ដែលតែងតែបង្ហាញវត្តមាននៅក្នុងកម្មវិធី លំដាប់ពិភពលោកនានាទៀតផង។

ជាក់ស្តែងឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំដែល Chompooត្រូវចូលរួមក្នុងកម្មវីធី«Festival de Cannes»លើកទី៧២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៧ដែលChompooមានឱកាសចូលរួមនៅក្នុងកម្មវិធីដ៏ធំ និងប្រជុំទៅដោយតារាល្បីៗនេះ។

បើក្រឡេកមកមើលសម្រស់កាលពីឆ្នាំកន្លងទៅរបស់Chompooវិញឃើញថា ពិតជាស្រស់ស្អាត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្រាប់ឆ្នាំនេះទៀតសោតក៏មិនចាញ់រាល់ឆ្នាំដែរ។ ដោយថ្មីៗនេះChompoo បានបង្ហាញឈុតដំបូងដែលនាងនឹងស្លៀកនៅក្នុងកម្មវិធីទៀតផង។

គ្រាន់តែឈុតនោះបានបង្ហាញជាសាធារណៈភ្លាម  អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាទៅលើការរចនាម៉ូតដ៏ប្រណីត បូករួមជាមួយការផាត់មុខដ៏ស្រស់ស្អាត ដែលមើលទៅពិតជាសាកសមខ្លាំងណាស់ ស្ទើរតែគ្មានកន្លែងទាស់៕

សូមទស្សនារូបភាពខាងក្រោម៖  

ឈុតសម្រាប់ស្លៀកក្នុងកម្មវិធី
ឈុតសម្រាប់ស្លៀកក្នុងកម្មវិធី
ការផាត់មុខសម្រាប់កម្មវិធី
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]