បារាំង៖ បើទោះបីជាក្លិប Paris Saint-Germain បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ ១៦ក្រុមដោយ Manchester United យ៉ាងណាក្តី ក៏ប៉ុន្តែក្លិបនេះក៏បានឈ្នះ Ligue1 នារដូវកាលនេះផងដែរ។ ដោយឡែកការឈ្នះ Ligue1 នារដូវកាលនេះ PSG ពិតជាមានការរួមចំណែកដ៏ច្រើនបំផុតមួយ ពីសំណាក់កីឡាករ Kylian Mbappe ដែលរកគ្រាប់បាល់ឱ្យក្លិបរបស់ខ្លួននៅ Ligue1 បណ្តោះអាសន្នបានចំនួន ៣០គ្រាប់។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

មែនទែនទៅ Mbappe នឹងឈានដល់វ័យ ២១ឆ្នាំនាខែធ្នូឯណោះទេ ប៉ុន្តែបើប្រៀបធៀបពីសមិទ្ធផលរបស់គេនាពេលបច្ចុប្បន្ននេះ គឺពិតជាល្អជាងម្ចាស់បាល់មាស ៥សម័យកាលទាំង២គឺ Cristiano Ronaldo និង Lionel Messi ទៅទៀត។ បើយោងតាម CalcioMercato បានឱ្យដឹងថា អតីតយុវជនឆ្នើមរបស់ AS Monaco រូបនេះ រកគ្រាប់បាល់ឱ្យក្លិប និងជម្រើសជាតិសរុប ៩៤គ្រាប់ហើយ ខណៈដែលនៅវ័យ ២១ឆ្នាំដូចគ្នា Messi រកបានតែ ៥០គ្រាប់ និង Ronaldo រកបានតែ ៣៥គ្រាប់ប៉ុណ្ណោះ។ មិនត្រឹមតែកំណត់ត្រាមួយនេះឡើយ Mbappe ក៏នៅមានកំណត់ត្រាល្អផ្សេងៗទៀតផងដែរ ដូចជាការរកគ្រាប់បាល់បាន ១០គ្រាប់នៅ Champions League ក្នុងវ័យ ១៨ឆ្នាំ និងរកគ្រាប់បាល់បានលើស ៣៥គ្រាប់ក្នុងវ័យ 20ឆ្នាំជាដើម។

Mbappe ក៏នៅមានឱកាសអាចប្រជែងពានរង្វាន់ស្បែកជើងមានជាមួយ Messi នារដូវកាលនេះបានផងដែរ ខណៈដែលរូបគេមានគ្រាប់បាល់ ៣០គ្រាប់ក្នុងដៃ តាមពីក្រោយ Messi ដែលមាន ៣៣គ្រាប់ក្នុងដៃ។ ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរទៅលើ Kylian Mbappe?

កីឡាករ Cristiano Ronaldo
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]