ចិន៖ នាង Zhao Wei ហៅត្រចៀកកាំ គឺជាតារាសម្តែងជើងចាស់មួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង បើទោះជានាងមានវ័យជ្រេបន្តិចក៏ដោយ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីប៉ុន្មានខែមុន តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ នាងផ្លាស់ប្តូរសម្រស់ពីមានរូបរាងធាត់ ប្រែមកមានរូបរាងស្លីមស្អាតគួរឲ្យស្រលាញ់។

ក៏ប៉ុន្តែស្រាប់តែកាលពីថ្មីៗនេះវិញ នាង Zhao Wei បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជន ភ្ញាក់ផ្អើល និងស្ទើរមិនជឿនឹងភ្នែក នៅពេលដែលឃើញសម្រស់របស់នាងនៅខាងក្រៅ ដោយមិនមានការផាត់មុខអ្វីទាំងអស់។

ក្នុងនោះដែរ ផ្អែកលើរូបថតប៉ុន្មានសន្លឹកដែលលួចថតនាង Zhao Wei ពីក្រុមអ្នកកាសែត បានឲ្យដឹងថា សម្រស់នាង Zhao Wei ហាក់ចាស់ជាងមុនខ្លាំង ហើយមិនស្អាតដូចនឹងរូបភាពដែលនាង បង្ហោះនៅលើបណ្តាញសង្គមនោះទេ ដោយមុខមាត់របស់នាង មិនស្រស់ស្រាយ ស្បែកចាស់ជ្រីវជ្រួញ និងហើមក្រោមភ្នែក។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ អ្នកគាំទ្រនាំគ្នាលាន់មាត់ថា នាង Zhao Wei នៅខាងក្រៅ និងក្នុងរូបថត ហាក់ដូចជាមនុស្សពីរផ្សេងគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Zhao Wei
Zhao Wei
Zhao Wei ពេលមិនផាត់មុខ
Zhao Wei ពេលមិនផាត់មុខ
Zhao Wei ពេលមិនផាត់មុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]