បរទេស៖ “បាល់ទាត់” គឺជាកីឡាមួយប្រភេទដែលបុរសៗនិយមចូលចិត្តលេងកម្សាន្ត។ មិនថាតែនៅបរទេស ឬនៅកម្ពុជាយើងឡើយ អត្រាអ្នកនិយមលេងប្រភេទកីឡាមួយនេះ មានចំនួនច្រើនជាងកីឡាប្រភេទផ្សេងៗទាំងអស់។ មិនត្រឹមតែការលេងបាល់ទាត់បែបអាជីពឡើយ បាល់ទាត់ក៏មានការពេញនិយមពីសំណាក់ប្រិយមិត្តជាច្រើន ដែលជាអ្នកលេងកីឡាដើម្បីសុខភាពផងដែរ។

(រូបតំណាង)
(រូបតំណាង)

រម្លឹកដល់ការលេងបាល់ទាត់ ប្រិយមិត្តជាបុរសៗយើងភាគច្រើនតែងតែជួបប្រទះនឹងបញ្ហារបួសស្រាលៗនានាដូចជា គ្រេច ឬថ្លោះដៃ-ជើង បាល់ត្រូវចំតំបន់ពិសេស ឬបាល់ត្រូវចំមុខជាដើម។ បើនិយាយពីហេតុការណ៍បាល់ចំកណ្តាលមុខនេះ អ្នកលេងបាល់ភាគច្រើនសុទ្ធតែធ្លាប់ជួបហេតុការណ៍នេះ ខណៈដែលត្រូវចំម្តងៗក៏ងងឹតមុខមិនស្ទើរ ហើយបើលេងជាមួយមិត្តភក្តិ ឬមិត្តរួមការងារវិញ ប្រាកដជាឈឺមិនធម្មតា និងលាយឡំសំណើចបែបចំអន់ពីកីឡាករលើទីលានទៀតផង។ ថ្ងៃនេះ “ខ្មែរឡូត” សូមធ្វើការបង្ហាញពីវីដេអូនៃហេតុការណ៍ដ៏គួរឱ្យអស់សំណើចនេះ ជូនទៅប្រិយមិត្តបានទស្សនាទុកជាការកម្សាន្តផងដែរ។ យ៉ាងណាមិញ “ខ្មែរឡូត” គាំទ្រការលេងកីឡាគ្រប់ប្រភេទដើម្បីសុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន៕

តោះ! សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

(រូបតំណាង)
(រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]