ចិន៖ ស្រ្តីជាប្រពន្ធជនជាតិចិនម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយរងការចោទប្រកាន់ប្រើហិង្សាចាក់សម្លាប់ប្តីខ្លួនឯង ព្រោះតែកំហឹងខឹងប្តីភ្លេចទិញជើងមាន់មកផ្ញើនាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងស្រុក Lujiang ខេត្ត Anhui ប្រទេសចិន។

លោក Wu និងភរិយា

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជនសង្ស័យជាប្រពន្ធត្រូវបានគេស្គាល់ឈ្មោះថា Luo ចំណែកឯ បុរសជាប្តីរងគ្រោះស្លាប់បាត់បង់ជីវិត មានឈ្មោះ Wu Shouchun

សាច់ញាតិជនរងគ្រោះ (គ្រួសារលោក Wu) បាននិយាយថា ចាប់តាំងពីលោក Wu បានរៀបការជាមួយនឹងភរិយាឈ្មោះ Wu នេះមក ការរស់នៅរបស់ពួកគេទាំងពីរ ហាក់មិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ ពោលគឺ នាង Luo តែងតែរអ៊ូរទាំ អាកប្បកិរិយាហាក់មិនសមរម្យ និងរករឿងឈ្លោះប្រកែកជាមួយនឹងលោក Wu ដែលប្តីជាជានិច្ច។

សាច់ញាតិលោក Wu ថា នាងប្រពន្ធនេះតែងតែរករឿង ចាប់កំហុស វាយធ្វើបាបលោក Wu ជារឿយៗ ប៉ុន្តែលោកកម្រនឹងចង់ឲ្យគ្រួសារសាច់ញាតិដឹងពីរឿងនេះណាស់ ព្រោះតែលោកស្រលាញ់ភរិយា និងមិនចង់ឲ្យមានបញ្ហាកាន់តែវែងឆ្ងាយ។ ខណៈឯអ្នកជិតខាងក្បែរផ្ទះ ក៏បានបង្ហើបឲ្យដឹងផងដែរថា ពួកគេទាំងពីរតែងតែឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃតែម្តង។

គ្រួសារលោក Wu

ងាកមកក្នុងថ្ងៃកើតហេតុ ស្រ្តីជាម្តាយលោក Wu ឈ្មោះ He Changying ក៏បានថ្លែងប្រាប់សារព័ត៌មានដែរថា នៅក្នុងថ្ងៃកើតហេតុនោះ កូនប្រុសរបស់គាត់បានទៅចូលរួមញ៉ាំអាហារពេលល្ងាចមួយនៅខាងក្រៅ ហើយនៅគ្រានោះ ប្រពន្ធរបស់ Wu បានសុំឲ្យគាត់ទិញជើងមាន់ខ្លះៗ មកផ្ញើនាងផង។

ប៉ុន្តែផ្ទុយទៅវិញ ក្រោយញ៉ាំអាហាររួច លោក Wu ក៏បានភ្លេចទិញ នូវអ្វីដែលប្រពន្ធបានផ្ដែផ្ដាំ និងត្រលប់មកផ្ទះវិញដោយដៃទទេ។ ដោយសារតែបែបនេះហើយ ទើបបង្កើតបានជាជម្លោះរករឿង ដែលធ្វើឲ្យនាង Luo ខឹងសម្បាយ៉ាងខ្លាំង និងបានស្ទុះទៅយកកាំបិតនៅឯផ្ទះបាយមកចាក់ប្រហារប្តីតែម្តង។

រូបភាពក្នុងផ្ទះលោក Wu

ប្រភពដដែលបន្តថា នៅក្នុងថ្ងៃកើតហេតុដដែលនោះ ស្រ្តីជាម្តាយរបស់លោក Wu គឺកំពុងតែនៅក្នុងបន្ទប់ទឹក ហើយគាត់បានឮសំឡេងចៅស្រីគាត់បានស្រែកយំយ៉ាងខ្លាំង។ ភ្លាមៗនោះ គាត់ក៏បានស្ទុះចេញពីបន្ទប់ទឹកមកមើល ក៏ប្រទះឃើញកូនប្រុសរបស់គាត់ ដេកដួលក្នុងថ្លុកឈាមយ៉ាងគួរឲ្យរន្ធត់ចិត្តតែម្តង។

ភ្លាមៗក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ ក៏ត្រូវសាច់ញាតិទាក់ទងហៅមក ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យបានប្រកាសថា លោក Wu បានស្លាប់បាត់ទៅហើយ។

តាមរយៈសាច់ញាតិបានឲ្យដឹងបន្ថែមថា នាង Luo ចាប់ផ្តើមប្រែប្រួលបញ្ចេញចរិតកាចឆ្នាសខឹងរករឿងនេះ ក៏ដោយសារតែនាងធុញទ្រាន់នឹងម្តាយក្មេកដែលចាស់ជរា ពោលគឺអ្នកស្រី He Changying ផងដែរ។ ព្រោះតែនាងមិនចង់មើលថែគាត់ និងតែងតែទទូចឲ្យប្តីរបស់នាង យកគាត់ទៅសម្រាកនៅក្នុងបន្ទប់ងងឹតឈឹងដែលគ្មានបង្អួច ប៉ុន្តែត្រូវលោក Wu ជាប្តីបដិសេធយ៉ាងខ្លាំង។ ទើបតាំងពីពេលនោះមក ទំនាក់ទំនងប្តីប្រពន្ធនេះកាន់តែយ៉ាប់យ៉ឺន។

ស្រ្តីជាប្រពន្ធ នាង Luo

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ នាង Luo ក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ដើម្បីធ្វើការដោះស្រាយបន្តទៅតាមផ្លូវច្បាប់ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

លោក Wu ភរិយា និងកូន
រូបភាពនៃទីតាំងលោក Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]