ចិន៖ ភ្ញៀវម្នាក់មានភាពក្តៅក្រហាយជាខ្លាំង បន្ទាប់ពីនាងបានតេទូរស័ព្ទកម៉្មុងទិញស្លាបមាន់នៅហាង McDonald's ស្រាប់តែមានរោមមាន់មកជាមួយទៀត។

វាគឺជារឿងដែលពុំគួរកើតឡើងសោះ ប៉ុន្តែវាបានកើតឡើងកាលពីពេលថ្មីៗនេះ នៅហាង McDonald's មួយកន្លែងក្នុងទីក្រុងប៉េកាំង។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា កូនស្រីពៅរបស់អ្នកស្រី (ភ្ញៀវដែលកម្ម៉ុងទិញនេះ) ថែមទាំងបានហូបរោមមាន់បន្តិចទៀត។

ក្រោយមក ភ្ញៀវស្រីម្នាក់នេះមានការខឹងសម្បាយ៉ាងខ្លាំង ហើយអ្នកស្រីក៏បានមកដល់ហាងនេះ ដើម្បីសួរនាំអ្នកគ្រប់គ្រងហាងឱ្យដឹងសខ្មៅតែម្តង។

ក្រោយមក អ្នកគ្រប់គ្រងហាងបានសូមទោសអ្នកស្រី ក៏ដូចជាបានសុំជូនប្រាក់គុណនឹងតម្លៃស្លាបមាន់នេះដល់ទៅ១០ដង ហើយថែមទាំងជូនគូប៉ុងមានតម្លៃ ៣០០យ័ន(៤៥ដុល្លារ) ដល់អ្នកស្រីទៀតដើម្បីទុកជាការប៉ះប៉ូវ។

ប៉ុន្តែត្រូវបានអ្នកស្រីបដិសេធ ហើយអ្នកស្រីបានរាយការណ៍រឿងនេះដល់ទៅអ្នកត្រួតពិនិត្យចំណីអាហារក្នុងទីក្រុងប៉េកាំង។

យ៉ាងណាមិញ រឿងនេះបានល្បីនៅលើបណ្តាញសង្គមចិន ហើយខាង McDonald's ក៏បានសូមទោសជាសាធារណៈនៅលើបណ្តាញសង្គមផងដែរ ហើយសន្យាថា ពួកគេនឹងដោះស្រាយបញ្ហានេះជាបន្ទាន់។

ដោយឡែក អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បានគាំទ្រដល់អ្នកស្រីម្នាក់នោះផងដែរ ហើយអ្នកខ្លះក៏បាននិយាយសម្តីបែបកំប្លែងថា យ៉ាងហោចណាស់ក៏យើងដឹងថា ស្លាបមាន់របស់ McDonald's ធ្វើពីមាន់ពិតៗផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្លាបមាន់ដែលមានជាប់រោមមាន់មកជាមួយនេះ
ស្លាបមាន់ដែលមានជាប់រោមមាន់មកជាមួយនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]