ភ្នំពេញ៖ ក្រោយទទួលបានចំណងដៃកូន ដ៏គួរឲ្យស្រលាញ់មួយរូប ពេលនេះជីវិតគ្រួសាររបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងវ៉ាន់ ម៉ូនិច កាន់តែមាន​សុភមង្គលខ្លាំងឡើង ក្រោមការមើលថែ និងផ្តល់ភាពកក់ក្តៅពីស្វាមីជាទីស្រលាញ់។

តាមរយៈសុភមង្គល ក៏ដូចជាសកម្មភាពដ៏ផ្អែមល្ហែមគ្រួសាររបស់តារារូបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ខ្លាំង មិនថាជីវិតឯកជននោះទេ ទោះបីជាបច្ចុប្បន្ននាងបានផ្អាកពីជីវិតសិល្បៈយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏ស្រាប់តែ បង្ហើបកាដូដ៏មានតម្លៃថ្លៃ ដែលបានមកពីស្វាមីរបស់ខ្លួន គឺរថយន្តស្ព័រម៉ាកBMW ពណ៌ស យ៉ាងថ្មីស្រឡាង ធ្វើឲ្យនាងរំភើប និងសប្បាយចិត្តជាមួយនឹងកាដូនេះតែម្តង។

ទន្ទឹមនឹងកាដូលើកទឹកចិត្តនេះដែល ត្រូវបានគេដឹងថាតម្លៃនៃរថយន្តមួយនេះ ពិតជាថ្លៃខ្លាំងមិនក្រោម១០ម៉ីនដុល្លារនោះទេ។ ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាង ដែលបានស្វាមីដែលយល់ចិត្ត និងស្រលាញ់ខ្លាំង ទិញកាដូក៏មានតម្លៃបែបនេះទុកជូននាង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងស្វាមី
វ៉ាន់ ម៉ូនិច និងគ្រួសារ
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី
កាដូរថយន្ត វ៉ាន់ ម៉ូនិច បានមកពីស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ម៉ូនិច