និយាយពីត្របែក ក្រៅពីជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ពិសា ដោយអាចទទួលទានលេងៗ ទទួលទានជាម្ជូរហើយ សាច់ផ្លែត្របែកពិតជាមានគុណសម្បត្តិច្រើនណាស់សម្រាប់សុខភាព និងសម្រស់។ បន្ថែមពីនេះ ស្លឹកត្របែកក៏ធ្លាប់ត្រូវបានគេណែនាំធ្វើជាគ្រឿងផ្សំសម្រាប់លាបមុខ បំបាត់បញ្ហាស្បែក ជំនួយសរសៃសក់ ធ្មេញ និងអញ្ចាញហើយ ស្លឹកត្របែកក៏ត្រូវបានគេដឹងថាអ្នកទំពារ ទទួលទានលេងបានផងដែរ ឬក៏ចម្រាញ់ជាភេសជ្ជៈទទួលទានបានច្រើនបែប ដែលផ្តល់អត្ថប្រយោជន៍យ៉ាងធំសម្បើមសម្រាប់សុខភាព។

ដូច្នេះមកតាមដានអត្ថប្រយោជន៍ធំៗ នៃស្លឹកត្របែកទាំងអស់គ្នាដូចខាងក្រោមនេះ៖

ស្លឹកត្របែក

១. ព្យាបាលជំងឺរាក

ស្លឹកត្របែកមានសារធាតុពិសេសម្យ៉ាងដែលអាចជួយព្យាបាល និងបញ្ឈប់បញ្ហាជំងឺរាកបានយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងនោះក្រៅពីទំពារស្លឹកត្របែកទទួលទានស្រស់ៗ អ្នកក៏អាចជាវផលិតផលថ្នាំ ឬភេសជ្ជៈផ្សេងពីស្លឹកត្របែកបានដូចគ្នាដើម្បីព្យាបាកអាការរាគរូស។

២. ការពារជំងឺទឹកនោមផ្អែម

ជំងឺកាចសាហាវមួយចំនួនអាចបង្ការបានយ៉ាងមានប្រសិទ្ធភាពដោយសារការទទួលទានស្លឹកផ្លែត្របែក។ នៅក្នុងនោះស្លឹកផ្លែត្របែកត្រូវបានគេស្គាល់ថាមានប្រសិទ្ធភាពពិសេសដោយមានផ្ទុកនូវជាតិកាកសរសៃ ដែលអាចស្រូបយកជាតិស្ករក្នុងឈាមបានកុំឱ្យវាកើនឡើងហួសចំណុះបង្កជាជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។

៣. កាត់បន្ថយជាតិខ្លាញ់មិនល្អ

កម្រិតជាតិខ្លាញ់ក្នុងខ្លួនច្រើនលើសប្រមាណអាចបង្កជាបញ្ហាសុខភាពច្រើនយ៉ាងទាក់ទងនឹងសរសៃឈាមបេះដូង និងជំងឺបេះដូង។ តែការទទួលទានស្លឹកផ្លែត្របែកត្រូវបានគេដឹងថាអាចជួយទប់ស្កាត់ កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉ល និងខ្លាញ់ Triglycerides មិនល្ ក្នុងរាងកាយបានយ៉ាងល្អ ដោយជួយការពារពីជំងឺខ្ទះសរសៃឈាម ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

ស្លឹកត្របែក

៤. ប្រឆាំងជំងឺមហារីក

ស្លឹកត្របែកមានផ្ទុកនូវសារធាតុសំខាន់ៗ ដែលអាចជួយប្រឆាំងនឹងការដុំសាច់មិនប្រក្រតី និងការពារពីជំងឺមហារីកបានយ៉ាងល្អ។ នៅក្នុងនោះផងដែរ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី និងមេរោគអាក្រក់ៗចេញពីរាងកាយ អាចរារាំងជំងឺកាចសាហាវមួយចំនួនដូចជា ជំងឺមហារីកក្រពះ មហារីកក្រពេញប្រូស្តាត មហារីកសុដន់ និងមហារីកជាច្រើនផ្សេងទៀត។

៥. ព្យាបាលជំងឺទាក់ទងអញ្ចាញ និងធ្មេញ

ស្លឹកត្របែក ពិតជាពិសេស ដោយត្រូវបានគេយកទៅប្រើប្រាស់ជាច្រើននៅក្នុងការព្យាបាលបញ្ហាជំងឺទាក់ទងនឹងអញ្ចាញ និងធ្មេញបានយ៉ាងល្អ ជាពិសេសគឺព្យាបាល និងការពារជំងឺរលាកផ្សេងៗផងដែរ។

៦. ព្យាបាលជំងឺអាល្លែក្ស៊ី

ប្រសិនជាអ្នកជាអ្នកធ្លាប់មានបញ្ហាទាក់ទងនឹងអាល្លែកហ្ស៊ី អ្នកពិតជាមានការព្រួយបារម្ភ និងត្រូវការព្យាបាល។ នៅក្នុងនោះ ស្លឹកត្របែកក៏អាចជួយព្យាបាលបញ្ហាអាល្លែកហ្ស៊ីបានផងដែរ។

៧. ព្យាបាលជំងឺរលាកទងសួត

ជំងឺរលាកទងសួត គឺជាជំងឺដែលទាក់ទងនឹងផ្លូវដង្ហើម ដោយបញ្ហានេះស្លឹកត្របែកក៏អាចជួយព្យាបាលបានផងដែរ។ ដោយស្លឹកត្របែកជំនួយដល់ផ្លូវដង្ហើម កាត់បន្ថយស្លេសក្នុងផ្លូវដង្ហើម បង្កើនសុខភាពសួតឱ្យបើកធំជាងមុន និងធ្វើឱ្យដង្ហើមដើរស្រួលជាងមុន។

ស្លឹកត្របែក

៨. ការពារការបែកគ្រាប់ឈាម

ជំងឺគ្រុនឈាម បើបណ្តាលឱ្យទុកយូរដោយមិនបានព្យាបាលនឹងបណ្តាលឱ្យបែកគ្រាប់ឈាមដោយសារតែចំនួនប្លាកែតធ្លាក់ចុះខ្លាំងពេក ហើយអាការបែបនេះអាចឈានទៅរកសេចក្តីស្លាប់បាន។ តែស្លឹកត្របែកត្រូវបានគេរកឃើញថាអាចជួយបង្កើនចំនួនគ្រាប់ប្លាកែតក្នុងឈាម បង្ការអាការបែកគ្រាប់ឈាមបានទៀតផង។

៩. សម្រកទម្ងន់

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬចង់បានរាងស្លីមស្រស់ស្អាត ស្លឹកត្របែកពិតជាអាចជួយអ្នកបាន។ ដោយស្លឹកត្របែកគឺអាចជួយការពារជាតិស្ករមិនឱ្យឡើងខ្ពស់ ថែមទាំងកាត់បន្ថយទម្ងន់ ពិតជាពិសេសសម្រាប់អ្នកធាត់ៗមានសាច់ច្រើន។

១០.ជំនួយមេជីវិត

សម្រាប់អ្នកដែលពិបាកមានកូន ស្លឹកត្របែកពិតជាអាចជួយអ្នកបាន។ ដោយស្លឹកត្របែកអាចជួយបង្កើនមេជីវិត និងធ្វើឱ្យមេជីវិតកាន់តែមានគុណភាពជាងមុនឆាប់មានផ្ទៃពោះផងដែរ ។

ចំណាំ៖​ អ្នកអាចទទួលទានស្លឹកត្របែកដោយការទំពារស្រស់ៗ ​ឬក៏អាចធ្វើជាតែបាន ​ដោយការដាំទឹកមួយឆ្នាំង ​ដាក់ស្លឹកត្របែកស្រស់ៗលាងទឹកឱ្យស្អាតចំនួនមួយក្តាប់ដៃ  ទុកឱ្យពុះរយៈពេល១៥នាទី ​និងបន្ថែមកញ្ចប់តែ ​(តែអ្វីក៏បាន ឬដាក់ក៏បានមិនដាច់ដាក់ក៏បាន) រំងាស់ ៤​​ទៅ៥នាទីទៀតសឹមបិទភ្លើង។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ​ឬក្រូចឆ្មារបន្តិចដើម្បីបង្កើនរសជាតិក៏បាន  ជាចុងក្រោយអ្នកអាចទទួលទានទឹកតែស្លឹកត្របែកជំនួយសុខភាពបានហើយ៕

តែស្លឹកត្របែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]