ភ្នំពេញ៖ ក្រោយពីប្រកាសពីទំនាក់ទំនងស្នេហារវាង តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាសួស វីហ្សា និងពិធីករលោកថមមី ឃើញថាអ្នកទាំងពីកាន់តែបើកបង្ហាញ សុភមង្គល ក៏ដូចជាភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា។

កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបសង្ហា ថមមី ក៏បានធ្វើការបង្ហាញក្តីស្រលាញ់ទៅកាន់តារាស្រីរូបនេះ ដោយបានធ្វើការសុំរៀបការនៅទល់មុខមនុស្សជាច្រើន យ៉ាងផ្អែមល្ហែម ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា រំភើបជំនួសនាងគ្រប់គ្នាតែម្តង។

មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ពួកគេទាំងនេះក៏បានធ្វើការបង្ហើប ពីផ្ទះដែលជាចំណងដៃមុនថ្ងៃរៀបការ ក្រោមការខិតខំប្រឹងប្រែតស៊ូ ជាប្រាកញើសឈាម ចាប់ដៃគ្នាមកទល់នឹងពេលនេះ។ ទន្ទឹមនឹងនេះដែរ តារាប្រុសស្រីរូបនេះ បានបន្ថែមថា៖«ប៉ុន្មានថ្ងៃនេះរវល់រៀបចំផ្ទះរៀងហត់នឿយបន្តិច ប៉ុន្តែក៍សប្បាយចិត្តនៅអ្វីដែលទទួលបានមកវិញពីការខិតខំប្រឹងប្រែងរបស់ពួកយើងទាំង២នាក់ #មីងម៉ាប់ #ពូម៉ៅ Coming Soon.....»។

ជាមួយនឹងភាពជោគជ័យរបស់គូស្នេហ៍មួយគូនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលខំប្រឹងរតស៊ូទាំងពីរនាក់ ទម្រាំមកដល់ពេលនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សួស វីហ្សា
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី ពេលរៀបចំផ្ទះថ្មី
សួស វីហ្សា និងថមមី ពេលរៀបចំផ្ទះថ្មី
ថមមី ពេលរៀបចំផ្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា