ភ្នំពេញ៖ គ្រាន់តែថ្ងៃដំបូងនៃការចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្ត «Marvel‘s Avenger Endgame» ភ្លាម គេសង្កេតឃើញមានក្រុមយុវវ័យរាប់រយនាក់បានមកតម្រង់ជួរចាំមើលកុនរឿង Avengers ផង និងចោមរោមមើលទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏ថ្មីសន្លាងផង ប្រកបដោយភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់។ 

OPPO F11 Pro Avengers Limited Edition ដ៏ថ្មីសន្លាង

ព្រឹត្តិការណ៍ដ៏កក្រើក និងភ្ញាក់ផ្អើលនៅពេលនេះបានកើតឡើងបន្ទាប់ពី Page ផ្លូវការរបស់ OPPO នៅកម្ពុជាបាន Posted នូវនីតិវិធីចូលរួមលេងហ្គេមសប្បាយៗសម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ Page OPPO នឹងមានឱកាសឈ្នះសំបុត្រកុន Avengers និងអាចឈ្នះរង្វាន់ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទុកជាអនុស្សារីយ៍នៃប្រវត្តិសាស្ត្ររឿង Avenger Endgame ផងដែរ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ នេះ នៅរោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់ ដែលអ្នកណាៗក៏ប្រាថ្នាចង់បានឱកាសបែបនេះដែរ។ 

ការផុសនៅលើ Page ផ្លូវការរបស់ OPPO

ពួកគេមានការភ្ញាក់ផ្អើលខ្លាំងដោយមិននឹកស្មានថាទូរស័ព្ទ OPPO Avengers បានបង្ហាញខ្លួនឡើងចំថ្ងៃបញ្ចាំងរឿង Avengers បែបនេះឡើយ ទាំងប្រអប់ទូរស័ព្ទ និង រូបរាងពិតរបស់វាគឺថាកប់តែម្តង មើលទៅឡើង High។ ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដែលបានដាក់តាំងក្នុងទូកញ្ចក់នៃស្តង់ទាំងពីរទីតាំងនោះ គឺបានទាក់ទាញ Fan យ៉ាងច្រើនឲ្យមានការចាប់អារម្មណ៍ និងបានសួរនាំពីតម្លៃរបស់វា ព្រមទាំងសមត្ថភាពរបស់វាគ្រប់ៗគ្នា មិនតែប៉ុណ្ណោះ Fan ខ្លះបានសួរថាពេលណាទើបអាច Pre-Orderបានថែមទៀតផង ដែលទាំងអស់នេះអាចបញ្ជាក់ឲ្យឃើញថា OPPO លេងមួយក្បាច់ ជាមួយ Major ឡើងផ្អើលរបស់គេមែន សូម្បីតែយើងខ្ញុំក៏ពិបាកទប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់វាដែរ។

នេះ OPPO ត្រឹមតែបង្ហាញរូបរាងខាងក្រៅឡើងផ្អើលប៉ុណ្ណឹងហើយ ចុះទម្រាំតែសមត្ថភាពខាងក្នុងរបស់វា ដែលបានប្រៀបធៀបទៅនឹងកម្លាំង Hero ទាំង ៦ ទៀត ថាតើវាអស្ចារ្យប៉ុណ្ណាទៅលោកអើយ។ តោះទ្រាំមិនបានទេគ្នាយើងអើយទៅកាន់ផ្សារ Aeon1 និង Aeon2 ឥឡូវនេះទាំងអស់គ្នា ដើម្បីមើលមានឱកាសឈ្នះសំបុត្រកុន និងឈ្នះទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ទោះមិនជាមិនសំណាង ក៏បានថតរូបជាប់វាដែរ ហេហេហេ៕ 

OPPO Avengers
អ្នកមកទស្សនានៅអ៊ីអន
អ្នកមកទស្សនានៅអ៊ីអន

ព័ត៌មានលំអិតលោកអ្នកអាចចូលទៅកាន់ Link https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]