ចិន៖ អត្តពលិកជនជាតិចិនម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន និងថែមទាំងទទួលបានរហស្សនាម កំពូលអ្នករត់ ក្រោយរូបលោកមិនចុះចាញ់ តស៊ូរត់ប្រណាំងរហូតទទួលបានជ័យជម្នះ បើទោះបីជាជួបរឿងស៊យធំ ឈឺពោះរាកហូរតាមជើងខោក៏ដោយ។

លោក Wu កំឡុងពេលរត់ប្រណាំង

បើយោងតាមប្រភពសារព័ត៌មាន អត្តពលិកកីឡារត់ប្រណាំងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Wu Xiangdong ។ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោក Wu ដែលជាបេក្ខភាពឆ្នើមជនជាតិចិនរូបនេះ បានមានវត្តមានចូលរួមប្រកួតកកីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ឬ Shanghai International Half-Marathon ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត្រ។

ជារឿងដ៏ភ្ញាក់ផ្អើល ខណៈការរត់ទើបតែបានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ លោក Wu ក៏ស្រាប់តែមានអារម្មណ៍ថាមិនស្រួល ពោលគឺ រូបលោកឈឺពោះនិងបានរាក(ទឹក)ហូរតាមជើងខោ។

លោក Wu និយាយថា សូម្បីតែលោកក៏មិនអាចទ្រាំនឹងក្លិននោះបានដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា ចិត្តជាកីឡាករលោកត្រូវតែរក្សាការរត់ មិនឈប់ មិនចុះចាញ់ (មិនខ្ចីទៅបន្ទប់ទឹក) ម្យ៉ាងលោកក៏ចង់ផ្ដួលដៃគូអាហ្រ្វិកស្បែកខ្មៅ ឲ្យបានដល់ទីបញ្ចប់ផងដែរ។

ការតាំងចិត្តរបស់លោក Wu ពិតជាអាចធ្វើបានមែន ព្រោះថានៅទីបំផុតលោកអាចរត់មកដល់គោលដៅបញ្ចប់មុនដៃគូ ក្នុងថេរវេលា ១ម៉ោង៦នាទីនិង១៦វិនាទី។

លោក Wu កំឡុងពេលរត់ប្រណាំង

«ខ្ញុំពិតជាមានអារម្មណ៍ថាធូរស្រាល នៅពេលដែលខ្ញុំមកដល់គោលដៅបញ្ចប់។ ព្រោះវាហាក់បីដូច ខ្ញុំមានថាមពលជាងមុន បន្ទាប់ពីខ្ញុំបានបញ្ចេញរាកខ្លះៗ កំឡុងពេលរត់ប្រណាំង។ ខ្ញុំពិតជាអាចរត់បានលឿនជាងនេះឆ្ងាយណាស់ ប្រសិនណាបើខ្ញុំមិនជួបរឿងស៊យបែបនេះ។ ខ្ញុំមិនដឹងទេថា ខ្ញុំបានញ៉ាំអ្វីខ្លះនោះទេ» លោក Wu និយាយ

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ លោក Wu ត្រូវបានគេសង្ស័យថា ទំនងជារូបលោកបានញ៉ាំនំប៉័ង និងទឹក មុនការប្រកួតទើបបានជាធ្វើឲ្យក្រពះរបស់លោកមានបញ្ហា និងទៅជាបែបនេះ។ ក្រោយបញ្ចប់ការប្រកួតលោកក៏បានលាងសម្អាតខ្លួនវិញផងដែរ។

លោក Wu

ទន្ទឹមនឹងនេះ ក៏មានមហាជននិងអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរដល់លោក Wu ថា៖

«អបអរសាទរ សម្រាប់ជ័យជម្នះមួយនេះ!»

«ទោះបីខ្ញុំមិនអាចជួយអ្វីលោកបាន និងអស់សំណើចលោកមែនពិត ប៉ុន្តែខ្ញុំពិតជាកោតសរសើរនឹងឆន្ទៈរបស់លោក ក្នុងតស៊ូដណ្ដើមជ័យជម្នះនេះខ្លាំងណាស់!»

«កុំខ្មាសអៀនអី! នេះជារឿងធម្មតាទៅហើយសម្រាប់អត្តពលិកម៉ារ៉ាតុងបែបនេះ។ ខ្ញុំពិតជាកោតសរសើរភាពជាកីឡាកររបស់លោកខ្លាំងណាស់!»

«ទោះបីមានឧបសគ្គបន្តិចមែន ប៉ុន្តែលោកនៅតែអាចយកឈ្នះបាន។ លោកពិតជាអត្តពលិកដ៏ល្អមែន!» ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]