អ្នកប្រហែលជាបានដឹងរួចមកហើយថាទាំងផ្លែតាសក់ និងក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាពិតជាមានប្រយោជន៍ពិសេសណាស់សម្រាប់សុខភាពរាងកាយទាំងមូលពីចុងជើងដល់សរសៃសក់ ថែមទាំងអាចច្នៃជារូបមន្តថែសម្រស់ទៀតផង។ បន្ថែមពីនោះ ការទទួលទានភេសជ្ជៈធ្វើពីផ្លែតាសក់ និងក្រូចឆ្មារងាយៗ ក៏អាចជួយដល់សុខភាពទូទៅបានច្រើនមុខផងដែរ ពិសេសសម្រាប់អ្នកដែលចង់បានរាងស្អាតតែម្តង ឯងរសជាតិក៏ឆ្ងាញ់ពិសា។

ដូច្នេះមកតាមដានវិធីធ្វើភេសជ្ជៈពីផ្លែតាសក់ និងក្រូចឆ្មារជាមួយនឹងអត្ថប្រយោជន៍ជាច្រើនយ៉ាងដូចជា៖

ទឹកតាសក់លាយក្រូចឆ្មារ

# វិធីធ្វើទឹកតាសក់ លាយក្រូចឆ្មារ

គ្រឿងផ្សំ

- ក្រូចឆ្មារសម្បកលឿង (Lemon រកបាននៅផ្សារទំនើប បើពិបាករកប្រើក្រូចឆ្មារធម្មតាក៏បាន) ២ផ្លែ
- ផ្លែតាសក់ ១ផ្លែ
- ស្ករស
- ទឹករ៉ែ (ប្រើទឹកធម្មតាក៏បាន)
- ទឹកកកអនាម័យ ៩ដុំ

គ្រឿងផ្សំធ្វើទឹកតាសក់លាយក្រូចឆ្មារ

ការអនុវត្ត

- ជាដំបូងលាងសម្អាតតាសក់ និងក្រូចឆ្មារឱ្យបានស្អាត រួចអាចកាត់តាសក់ជាបន្ទះៗ ឬដុំៗជាមុនសិន

- បន្ទាប់មកយកតាសក់ ទៅក្រឡុកឱ្យហ្មត់ រួចបន្ថែមស្ករបន្តិច និងទឹកបន្តិច ហើយដាក់ទឹកកកចូល

- ជាចុងក្រោយច្របាច់ក្រូចឆ្មារបន្ថែមទៀតហើយក្រឡុកសារជាថ្មីរហូតដល់ហ្មត់ល្អ ។ រួចអ្នកអាចទទួលទានភេសជ្ជៈដ៏ពិសេសនេះបានហើយ។

របៀបធ្វើទឹកតាសក់លាយក្រូចឆ្មារ

# គុណប្រយោជន៍

១. ភេសជ្ជៈនេះមានជាតិកាកសរសៃ (Pectin Fiber) ដែលជួយកាត់បន្ថយចំណង់អាហារ ធ្វើឱ្យអ្នកមិនសូវឃ្លានអាហារខ្លាំង ឬទទួលទានអាហារតិចជាងមុនទៀតផង។

២. ភេសជ្ជៈធ្វើពីតាសក់ និងក្រូចឆ្មារនេះផ្ទុកនូវសារធាតុសំខាន់ៗ ដែលអាចធ្វើការលាងសម្អាត និងបណ្តេញជាតិពេលចេញពីក្នុងខ្លួន ជាពិសេសគឺជួយឱ្យពោះវៀនមានសុខភាពល្អ ហើយប្រព័ន្ធរំលាយអាហារដំណើរការល្អប្រសើរជាងមុន។

៣. ភេសជ្ជៈនេះ ក៏មានផ្ទុក Polyphenols ដែលល្អពិសេសនៅក្នុងជួយបញ្ចុះទម្ងន់ ដោការកាត់បន្ថយអរម៉ូនអាំងអ៊ុយលីនដែលធ្វើឱ្យធាត់ផងដែរ។

ទឹកតាសក់លាយក្រូចឆ្មារ

៤. ភេសជ្ជៈមួយនេះមានផ្ទុកជាតិទឹកដល់ទៅ ៩៥% និងជាតិកាកសរសៃច្រើនលើសលប់គុណនឹង២ ដែលជួយកាត់បន្ថយជាតិពុលក្នុងខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។

៥.ភេសជ្ជៈមួយនេះ មានជាតិកាឡូរីតិចបំផុតស្ទើរតែគ្មាន ដែលល្អពិសេសនៅក្នុងការសម្រកទម្ងន់។ ហើយរាល់ពេលដែលអ្នកទទួលទានអាហារដែលមានជាតិកាឡូរីកាន់តែតិចទៀតនោះ រាងកាយរបស់អ្នកនឹងកាត់បន្ថយកោសិការាងយដែលធាត់ជាមិនខាន។ ដូច្នេះហើយការទទួលទានភេសជ្ជៈសុខភាពដ៏ពិសេសមួយនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ និងមិនសូវឃ្លានអាហារផ្តេសផ្តាសនោះទេ៕

ទឹកតាសក់លាយក្រូចឆ្មារ

កុំភ្លេចសាកល្បងទាំងអស់គ្នាណា!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]