អង់គ្លេស៖ លទ្ធភាពនៃការចាកចេញពី Manchester United របស់ Paul Pogba កាន់តែកៀកមែនទែនហើយ ក្រោយពីលោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាកររូបនេះ បានសុំរំសាយការពិភាក្សាជាមួយក្លិប ជុំវិញការចរចាបន្តកិច្ចសន្យាថ្មី។

កីឡាករ Paul Pogba
លោក Mino Raiola

Pogba បានក្លាយជាកីឡាករដ៏លេចធ្លោបំផុតមួយរូបរបស់ក្លិបនារដូវកាលនេះ បន្ទាប់ពីជាប់ឈ្មោះជាកីឡាករតែម្នាក់គត់របស់ Man UTD ដែលជាប់ឈ្មោះក្នុងបញ្ជីកីឡាករល្អបំផុតប្រចាំរដូវកាល “PFA Team of the Year”។ បើយោងតាម The Sun បានឱ្យដឹងថា ការរំសាយកិច្ចពិភាក្សារបស់ភ្នាក់ងារកីឡាករ Pogba គឺអាចបណ្តាលមកពីការសម្រេចចិត្តរួចទៅហើយ ក្នុងការចាកចេញពី Old Trafford នារដូវក្តៅនេះ។ យ៉ាងណាមិញ មិនមែនត្រឹមតែ Pogba ប៉ុណ្ណោះទេដែលអាចនឹងចាកចេញពី Manchester United ខណៈដែលអនាគតរបស់អ្នកចាំទី David De Gea ក៏កំពុងស្ថិតក្នុងភាពស្រពេចស្រពិលផងដែរ ក្រោយពីការបង្ហាញទម្រង់មិនបានល្អ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។

Manchester United ទំនងជានឹងត្រូវមានភារៈធ្ងន់ធ្ងរ ក្នុងការបញ្ចុះបញ្ចូលកីឡាករនីមួយៗក្នុងការសាងទំនុកចិត្តនារដូវកាលក្រោយ ស្របពេលដែលក្លិបកំពុងមានបញ្ហា ដែលកំពុងប្រឈមនឹងការបាត់បង់កៅអី Champions League នារដូវកាលក្រោយ៕ 

អ្នកចាំទី David De Gea
លោក Ole Gunnar Solskjaer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]